កម្ពុជាបណ្តេញជនអាមេរិកាំងម្នាក់ពាក់ព័ន្ធបទល្មើសបៀតបៀនផ្លូវភេទ (Video Inside)
អត្ថបទដោយ៖
Apsara Net
បុរសជាតិអាមេរិកម្នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធបទល្មើសបៀតបៀនផ្លូវភេទលើកុមារ។
អង្គភាពការពារកុមារ CPU បានថ្លែងនៅថ្ងៃទី២០ ខែកុម្ភៈនេះថា លោក វីលហ្វ្រេត វីលីស ហូឡី Wilfred Willis Holley ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាំងពីថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២៤ ក្រោយការរកឃើញថាបុរសជាតិអាមេរិកាំងរូបនេះ បានប្រព្រឹត្តបទល្មើសបៀតបៀនផ្លូវភេទលើកុមារ។
អង្គភាពការពារកុមារ CPU បានថ្លែងថាជនសង្ស័យអាមេរិកាំងរូបនោះ ធ្លាប់មានប្រវត្តិជាប់ទោសពីបទល្មើសកម្រិតធ្ងន់ ដែលបានប្រព្រឹត្តទៅលើកុមារ នៅក្នុងប្រទេសផ្សេងៗមួយចំនួនទៀតផងដែរ។