ការប្រមូលចំណូលពន្ធក្នុងខែមករាឆ្នាំ២០២៤ធ្លាក់ចុះ (Video Inside)

ការប្រមូលចំណូលពន្ធតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ បានថយចុះប្រមាណ ២លានដុល្លារនៅក្នុងខែមករា ឆ្នាំ២០២៤។

អគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ការប្រមូលពន្ធតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានចំនួនជាង ២៩៨ក្បៀស ៥៥លានដុល្លារ នៅក្នុងមករា ឆ្នាំ២០២៤។

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល នៅក្នុងកិច្ចប្រជុំបួកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៤ បានថ្លែងថា ចំណូលនេះមានការធ្លាក់ចុះប្រមាណ ២លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣។

ads banner