ភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយលើកដំបូងក្នុងសប្តាហ៍នេះ (Video Inside)
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា កម្ពុជានឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ នៅសប្ដាហ៍នេះ ខណៈសីតុណ្ហភាពកម្តៅមានការកើនខ្ពស់។
យោងតាមការព្យាករណ៍រវាងពី ថ្ងៃទី២០ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ សីតុណ្ហភាពកម្តៅអប្បបរមា មាន ២៥អង្សាសេ រីឯសីតុណ្ហភាពកម្តៅអតិបរមាមាន ៣៦អង្សាសេ។ នៅតំបន់វាលទំនាបនេះ ផ្ទៃមេឃ គឺមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ៥ភាគរយ។
ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពកម្តៅអប្បបរមាមាន ២៤អង្សាសេ និងសីតុណ្ហភាព កម្តៅអតិបរមាមា ៣៧អង្សាសេ។ នៅតំបន់ខ្ពង់រាបនេះ ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌ មានល្បឿន ២ម៉ែត្រ ក្នុងមួយវិនាទី។ ដោយឡែកនៅខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់ខ្សោយគ្រប់ដណ្តបលើផ្ទៃដី៥ភាគរយ។
នៅតំបន់មាត់សមុទ្ទនោះវិញ សីតុណ្ហភាពក្តៅអប្បបរមា ២៥អង្សាសេ និងសីតុណ្ហភាពក្តៅ អតិបរមាមាន ៣៦អង្សាសេ។ នៅតំបន់មាត់សមុទ្ទនេះ ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្រប់ដណ្តប់លើផ្ទៃដី ២០ភាគរយ។