សៀមរាបគ្រោងដង្ហែរតុក្កតាយក្ស (Video Inside)
អត្ថបទដោយ៖
Apsara Net
តុក្កតាយក្សចំនួន៩ ដែលនឹងមានកម្ពស់១០ម៉ែត្រ នឹងត្រៀមដង្ហែរនៅក្នុងក្រុងសៀមរាប ដែលជាផ្នែកមួយ នៃការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ក្រុមអ្នករៀបចំបានថ្លែងថាតុក្កតាយក្សទាំង៩ គឺជាប្រភេទសត្វដាយណួស៊័រដែលនឹងមានទំហំ និងប្រវែងទទឹងពី ១៥ ទៅ ២០ម៉ែត្រ។ តុក្កត្តាយក្សទាំងនេះ កំពុងតំឡើងដោយក្រុមកុមារ ប្រមាណ ៦៥០នាក់ មកពីសាលារដ្ឋឯកជន និងដោយអង្គការក្រៅរដ្ឋាភិបាលចំនួន១៩។
តុក្កតាយក្សទាំងនេះ នឹងគ្រោងដង្ហែរនៅថ្ងៃទី២៤កុម្ភៈ ដោយចេញពីវត្តដំណាក់ យកទៅដាក់តាំងនៅក្នុងសួនច្បារព្រះដំណាក់ និងរក្សាទុករយៈពេល ៥ថ្ងៃ ដើម្បីឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ថតរួបទុកធ្វើជាអនុស្សាវរីយ៍។
សម្រាប់ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី១៣ហើយ ដែលគម្រោងតំឡើង និងមានការដង្ហែរតុក្កតាយក្សជាប្រចាំឆ្នាំ ជាមួយការចូលរួម និងគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅក្នុងខេត្តសៀមរាប។