កម្ពុជា និងកាណាដា បង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី ដើម្បីជំរុញកិច្ច សហប្រតិ បត្តិ ការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

ភ្នំពេញ៖ កម្ពុជា និងកាណាដា បង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ។ នេះបើយោងតាមលទ្ធផល នៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយឯកឧត្តម អាឡិន បូមិន អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេស ពាណិជ្ជកម្ម និងអភិវឌ្ឍន៍នៃប្រទេសកាណាដា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងខណៈ ឯកឧត្តម អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ឯកឧត្តម រដ្ឋលេខាធិការ បានស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈ នៃការ យោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាង ក្រសួងការបរទេស ទាំងពីរ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកាណាដា។

ឯកឧត្តម រដ្ឋលេខាធិការ បានចាត់ទុកការចុះហត្ថលេខាលើអនុស្សរណៈ នៃការ យោគយល់គ្នានេះថា ជាជំហានដ៏សំខាន់មួយទិសដៅពង្រឹងកិច្ចសហប្រ តិបត្តិការ ទ្វេភាគីឆ្ពោះទៅកាន់កម្រិតថ្មីមួយបន្ថែមទៀត។

ភាគីទាំងពីរក៏បានពិភាក្សាអំពីរបៀបវារៈ និងកាលបរិច្ឆេទ សម្រាប់កិច្ចប្រជុំដំបូង នៃកិច្ច ពិគ្រោះយោបល់ទ្វេភាគីដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំនេះផងដែរ។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម រដ្ឋលេខាធិការក៏បានឆ្លៀតឱកាសសម្តែងនូវការអរគុណ និងកោតសរសើរចំពោះប្រទេសកាណាដា ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើការជំរុញការវិនិយោគ និងពាណិជ្ជកម្ម វិស័យអប់រំ ការបោស សម្អាតមីន និងវិស័យសុខាភិបាល។

ដោយកត់សម្គាល់ និងពេញចិត្តជាខ្លាំងចំពោះកំណើនភ្ញៀវទេសចរ កាណាដាមកកាន់ ប្រទេសកម្ពុជា ដែលកើនឡើងទ្វេដងក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ ឯកឧត្តម រដ្ឋលេខាធិការបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្ពោធស្ថានកុងស៊ុល កិត្តិយស កាណាដាប្រចាំខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅនេះ និង បានសម្តែងនូវការជឿជាក់ថា ការសម្រេចបើកស្ថានកុងស៊ុលកិត្តិយស របស់ កាណាដា នឹងចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងឡើង ក្នុងវិស័យ ទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌអាស៊ាន-កាណាដា ឯកឧត្តម រដ្ឋលេខាធិការ បានរំលឹក និងអបអរ សាទរកាណាដាចំពោះការតម្លើងកម្រិតទំនាក់ទំនងដៃគូសន្ទនាជាមួយអាស៊ាន ទៅជាដៃគូយុទ្ធសាស្រ្ដ ហើយបានសន្យាថានឹងបន្តផ្តល់ការគាំទ្ររបស់កម្ពុជា ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដា រួមទាំង ការឈានទៅសម្រេចបានូវការបញ្ចប់ការចរចាលើកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ ក៏បានបញ្ជាក់ជូនភាគីកាណាដា ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការរៀបចំ និងសម្របសម្រួល ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីអនុវត្តនូវសេចក្តីសម្រេចនានារវាងភាគីទាំងពីរ។

គួរកត់សម្គាល់ថា បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាខាងលើនេះ ឯកឧត្តម ឈូក ប៊ុណ្ណា អគ្គនាយក នៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា និង ឯកឧត្តម អាឡិន បូមិន អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរផងដែរ ៕
ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner