សមត្ថកិច្ចបង្ហាញមុខក្រុមប្លន់និងលួច (Video Inside)

ជនសង្ស័យ៦នាក់ដែលប្រព្រឹត្តអំពើប្លន់ និងលួច ចំនួន ៣ករណីផ្សេងគ្នា នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានបង្ហាញមុខជាសាធារណៈ ខណៈការបង្ក្រាបធ្វើឡើងប្រមាណ ៨ម៉ោងតែប៉ុណ្ណោះ។

ការបង្ហាញមុខជនសង្ស័យប្រព្រឹត្តអំពើឧក្រិដ្ឋទាំងនេះ បានធ្វើឡើងនៅថ្ងៃទី ២២ កុម្ភៈ ឆ្នាំ២០២៤ ក្រោមវត្តមានចូលរួមពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី លោកវរសេនីយ៍ឯក សំ វិច្ឆិកា និងអធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ឯក ជឹម ស៊ីថា។

ជនសង្ស័យលួចម៉ូតូឈ្មោះ សុខ មករា អាយុ៣០ឆ្នាំ, ជនសង្ស័យប្រើហិង្សា និងប្រើកាំបិតកែច្នៃ ប្លន់ម៉ូតូឈ្មោះ ឆាន កក្កដា អាយុ២១ឆ្នាំ, ជនសង្ស័យ ៤នាក់ពាក់ព័ន្ធនឹងអំពើប្លន់ទូរស័ព្ទជាមួយនឹងការប្រើហិង្សាដោយដំបងឈើរួមមានឈ្មោះ សិដ្ឋ វាសនា អាយុ៣៤ឆ្នាំ, ឈ្មោះ អាត ប៊ុនលី អាយុ២៤ឆ្នាំ, ឈ្មោះ នួន ចាន់ណារ័ត្ន អាយុ២៤ឆ្នាំ និង ឈ្មោះ ចាន់ សុខវិន ភេទស្រី អាយុ១៨ឆ្នាំ។

ads banner