អង់គ្លេសផ្តល់ជំនួយ ៣លាន ៨សែនដុល្លារ បោសសំអាតមីន (Video Inside)
អត្ថបទដោយ៖
Apsara Net
ប្រទេសអង់គ្លេស បានប្រកាសផ្តល់មូលនិធិបន្ថែម ៣លាន ៨សែនដុល្លារ សម្រាប់ការបោសសម្អាតមីននៅកម្ពុជា។
ការផ្តល់មូលនិធិត្រូវបានប្រកាសនៅថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ សម្រាប់ជួយអង្គការដោះមីន២ នៅកម្ពុជា គឺអង្គការ Mines Advisory Group ដែលហៅកាត់ថា MAG និងអង្គការ The HALO Trust។
ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាលោក ដូមីនីក វីលៀម Dominic Williams បានថ្លែងថា «ខ្ញុំរីករាយដែលចក្រភពអង់គ្លេស នឹងផ្តល់មូលនិធិបន្ថែមចំនួន ៣លាន ៨សែនដុល្លារអាមេរិក នៅពីក្រោយគោលដៅរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់ប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០២៥»។