គណបក្សប្រជាជនខេត្តកំពង់ឆ្នាំងបិទយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភានីតិកាលទី ៥ ឆ្នាំ២០២៤ដោយមានអ្នកចូល រួមជាងមួយ ម៉ឺននាក់

អត្ថបទដោយ៖
ឈឹម សុផល

កំពង់ឆ្នាំង៖គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនៅ ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ បានប្រារព្ធបិទយុទ្ធនាការឃោសនា បោះឆ្នោត ជ្រើសតាំង សមាជិក ព្រឹទ្ធសភានីតិកាលទី ៥ ឆ្នាំ២០២៤ដោយមានអ្នកចូល រួមជាងមួយម៉ឺននាក់។

អាន៖ក្នុងពិធីនេះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈ អចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជានិងជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងបានថ្លែងថាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកល ប៉ុន្តែពិតជាមាន សារៈសំខាន់ ណាស់ និងជាការពង្រឹងដំណើរការ ប្រជាធិបតេយ្យ និង នីតិរដ្ឋ នៅ កម្ពុជា។

ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតបានរំលឹកសមាជិក សមាជិកា ក្រុម ប្រឹក្សាឃុំ សង្កាត់នៃគណបក្សប្រជាជនកម្ពុជា ដែលជា អង្គបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ។
សូមជម្រាបថា ខេត្តកំពង់ឆ្នាំងស្ថិតនៅភូមិភាគ៧ នៃព្រឹទ្ធសភា៕


អត្ថបទនិងរូបភាព៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner