គោលនយោបាយជាតិ យកចិត្តទុកដាក់ងខ្លាំងលើអ្នកផលិតខ្នាតតូច និងមធ្យមដែលជា គោល ដៅ អាទិភាពដំបូង

(កំពង់ធំ)÷ គោលនយោបាយជាតិសម្រាប់ជំរុញចលនាភូមិមួយផលិតផលមួយ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើអ្នកផលិតខ្នាតតូច និងមធ្យមដែល ជាគោល ដៅ អាទិភាពដំបូង។ អ្នកផលិតខ្នាតតូចផ្នែកកែច្នៃ ស្បៀងអាហារ និងភេសជ្ជៈ មានការ យក ចិត្តទុកដាក់លើបញ្ហាអនាម័យ ដូចជាការស្តុក ទុកវត្ថុធាតុដើម និងផលិតផល សម្រេចមិនបានត្រឹមត្រូវ និងការវេចខ្ចប់មិនស្របតាម ស្តង់ដារអនាម័យ ឧបករណ៍ កែច្នៃតិចតួចការគ្រប់គ្រងកាកសំណល់មិនអាចទទួលយកបាន។  

នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ចាន់អភិបាលរងខេត្តកំពង់ធំ ក្នុង សិក្ខា សាលា ស្ដីពីវឌ្ឍនភាពនៃការអនុវត្តអនាម័យ និងសុវត្ថិភាពចំណីអាហាររបស់ផលិតករ សម្រាប់សមាជិកចលនាភូមិមួយផលិតផលមួយ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។           

ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយ ផលិតផលមួយ បានមាន ប្រសាស ន៍ ថា ក្រោមគម្រោងលើកកំពស់ ការអនុវត្ត អនាម័យ របស់អ្នកផលិតអាហារ បានរៀបចំគោលការណ៍ ណែនាំស្តីពីសុវត្ថភាព និង អនាម័យ ចំណីអាហារ ក្នុងគោលបំណងគឺដើម្បីផ្តល់ជូននូវចំណេះដឹងដល់ ប្រតិបត្តិករគ្រប់ ទីកន្លែង ផលិតចំណីអាហារដែលបានទទួល ឬមិនទាន់បានទទួល អាជ្ញាប័ណ្ណ ត្រូវតែ មាន ផែនការអនុវត្តន៍នូវគោលការណ៍ណែនាំស្តីពីសុវត្ថិភាព និងអនាម័យចំណី អាហារ ព្រមទាំងផ្តល់ការណែនាំ ដល់ប្រតិបត្តិករ សេវាករ ចំណីអាហារ ពាក់ព័ន្ធនឹងធាតុចាំ បាច់ នៃការការពារចំពោះសុវត្ថិភាព និងអនាម័យ ចំណីអាហារសម្រាប់កន្លែង ផលិត អោយបានជាអតិប្បរមា។      

ឯកឧត្តមអគ្គលេខាធិការរង បន្ថែមថា ការផ្តល់ការយល់ដឹង និងចែករំលែកបទពិ សោធ ន៍ គ្នា ដល់ សិក្ខា កាម អំពីសារៈសំខាន់នៃសុវត្ថិភាព និង អនាម័យចំណីអាហារ សម្រាប់អ្នកផលិត ។ ផ្តល់ការយល់ដឹងអំពីការគ្រប់គ្រងសុវត្ថិភាព និងអនាម័យចំណី អាហារសម្រាប់ប្រតិ បត្តិករ ផ្តល់ចំណេះដឹងដល់ប្រតិបត្តិករ សេវាករ ចៀសផុតពីការ អនុវត្តផ្ទុយពីច្បាប់ និងលក្ខខណ្ឌកំណត់។      
        
ឯកឧត្តម សួន រ៉ាស៊ី បានលើកទឹកចិត្តដល់អ្នកផលិត ឬផលិតករ សេវាករម្ហូបអាហារ ទាំងឡាយទទួលបានចំណេះដឹងកាន់តែប្រសើរឡើង អំពីការអនាម័យ និងសុវត្ថិភាព ចំណីអាហារអ្នកផលិត ឬប្រតិបត្តិករ សេវាករម្ហូបអាហារទាំងឡាយប្រកាន់ខ្ជាប់ ការអនុវត្ត អនាម័យ និងសុវត្ថិភាពចំជាអាហារ និងដើម្បីចៀសផុតពីការដាក់ទោស ទណ្ឌ ទៅតាមច្បាប់។ ត្រូវតែពង្រឹងសេវាកម្មលើចំណីអាហារ ប្រកបដោយគុណភាព និងអនាម័យ ដើម្បីជៀសវាងការឆ្លងជំងឺផ្សេងៗ ដល់ប្រជាពលរដ្ឋដែលយកទៅ ប្រើប្រាស់ ៕

ដោយ ប៊ុន រដ្ឋា

ads banner