អគ្គិភ័យលេបត្របាក់ផ្ទះអាជីកម្មរបស់ប្រជាពលរដ្ឋ ១ខ្នង ក្នុងក្រុងបានលុង ខេត្តរតនគិរី

(រតនគិរី)៖ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង១០នាទី
យប់ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ ផ្ទះអាជីកម្ម
ដែលរងការឆាបឆេះដោយអគ្គិភ័យខាងលើ មានស្លាកយី
ហោ ឃាង ហ៊ួ មានលក់សំបកកង់ និងយ៉ាន់រថយន្តគ្រប់ប្រភេទ ស្ថិតក្នុងភូមិ អូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ ឃើញមានវត្តមាន ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដឹកនាំបញ្ជា ក្នុងការអន្តរាគមជួយពន្លត់អគ្គិភ័យ ដោយប្រើប្រាស់រថយន្ត
ពន្លត់អគិគីភ័យ ចំនួន ៧គ្រឿង ធ្វើការបាញ់ពន្លត់អស់ទឹក ៣០ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

ចំពោះ មូលហេតុនាំអោយកើតមានអគ្គិភ័យខាងលើនេះ គេនៅមិនទាន់ដឹងនោះឡើយ ៕

ដោយ ៖ គតិយុត្ត

ads banner