បោះឆ្នោតព្រឹទ្ធសភានៅខេត្តស្វាយរៀង

អត្ថបទដោយ៖
នុត នាង

ស្វាយរៀង៖ សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងនិងអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងចំនួន៤ រូបទៀត ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៤ បានអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥នៅមណ្ឌលសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង។

សូមបញ្ជាក់ថា ខេត្តស្វាយរៀងរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានបើកដំណើរការការិយាល័យបោះឆ្នោត ចាប់ពីម៉ោង៧និង០០នាទី នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងទីតាំងការិយាល័យបោះឆ្នោត៦០០៣ ស្ថិតនៅក្នុងបរិវេណ សាលាបឋមសិក្សាព្រះសីហនុ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ នៅក្នុងខេត្តស្វាយរៀង មានអង្គបោះឆ្នោត សរុបចំនួន ៥២៣នាក់ក្នុងនោះមានគណបក្សនយោបាយមានចំនួន ៤ បានចុះបញ្ជីក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ រួមមាន៖
*១.គណបក្សប្រជាជនកម្ពុជាលេខរៀងទី១
*២.គណបក្សឆន្ទៈខ្មែរលេខរៀងទី២
*៣.គណបក្សហ្វុនស៊ិនប៉ិចលេខរៀងទី៣
*៤.គណបក្សកំលាំងជាតិលេខរៀងទី៤

ជាមួយគ្នានេះ នៅភូមិភាគ ទី៦មានខេត្តព្រៃវែងនិងខេត្តស្វាយរៀងមាន៧ អាសនៈ៕


ដោយ:នុត នាង

ads banner