នៅខេត្តកំពង់ឆ្នាំង ការិយាល័យ បោះឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា ចំនួន ១ នៅក្នុងបរិវេណសាលាបឋមសិក្សាគំរូក្រុង

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តកំពង់ឆ្នាំង)៖ ការិយាល័យបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ទសភានិតិកាលទី៥ ឆ្នាំ២០២៤ បានបើកដំណើរការចាប់ពីម៉ោង ៧:០០នាទី នៅព្រឹកថ្ងៃទី២៥ខែ កុម្ភ: ឆ្នាំ២០២៤ ដែលស្ថិតនៅមណ្ឌលភូមិភាគ៧ នៃការរៀបចំការបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា និតិកាលទី៥ ឆ្នាំ២០២៤ មានការិយាល័យ ចំនួន១ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាគំរូក្រុង ក្នុងនោះដែរគណ:បក្សចូលរួម ចំនួន៤ គឺ
១-គណ:បក្ស ប្រជាជនកម្ពុជា ២-គណ:បក្ស ឆន្ទ:ខ្មែរ
៣-គណ:បក្សហ៊្វុនសុីនបិច
៤.គណ:បក្សកម្លាំងជាតិ។

សមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ មកចូលរួមបោះឆ្នោតមកពីឃុំសង្កាត់ទាំង៧១ នៃក្រុង និងសមាជិកព្រឹទ្ធសភា សរុបទាំងអស់ចំនួន ៤៣១នាក់ បានចូលរួមបោះឆ្នោត ស្របតាមនិតិវិធី និងច្បាប់ស្តីពីការបោះឆ្នោត ក្នុងភាពស្ងប់ស្ងាត់ល្អនិងមានសណ្តាប់ធ្នាប់សន្តិសុខយ៉ាងល្អប្រសើរ ៕

ដោយ ៖ សុខ គឹមស៊ាន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner