ឯកឧត្តម ហង្ស ពុទ្ធា៖ ចាប់ពីម៉ោង៧ព្រឹកមកទល់និងម៉ោង ១២ថ្ងៃត្រង់នេះការិយាល័យទាំង៣៣នៅ៨មណ្ឌលដំណើរការបោះឆ្នោតបាន៩៥ភាគរយហើយ
(ភ្នំពេញ)៖ ឯកឧត្តម ហង្ស ពុទ្ធា បានលើកឡើងថា ចាប់ពីដំណើរការបោះឆ្នោតមកទល់និងម៉ោង ជិត១២ ថ្ងៃត្រង់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ការិយាល័យបោះឆ្នោតទាំង ៣៣នៅ៨ មណ្ឌល ដំណើរការបាន ៩៥ភាគរយហើយ ។
ឯកឧត្តម បន្ថែមថា សំរាប់ដំណើរការនៃការរាប់សន្លឹកឆ្នោតក៏បានធ្វើនៅតាមបណ្តាខេត្តមួយចំនួនផងដែរ។
ការបញ្ជាក់លើកឡើងរបស់ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងឱកាសផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមណ្ឌលបោះឆ្នោតភូមិភាគ១ដែលមានពីរការិយាល័យបោះឆ្នោត។ ឯកឧត្តម បន្ថែមថា ដោយឡែកនៅក្នុងមណ្ឌលការិយាល័យបោះឆ្នោតលេខ១០០១ អ្នកបោះឆ្នោតបានមកគ្រប់អស់ហើយ ហេតុដូច្នេះការិយាល័យនេះមានសិទ្ធបិទការិយាល័យឆ្ពោះទៅរកការរាបស់ន្លឹកឆ្នោត។
សម្ភាស ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត
ឯកឧត្តម ហង្ស ពុទ្ធា គូសបញ្ជាក់ផងដែរថា ការបោះឆ្នោតចាប់ពីពេលព្រឹកមកទល់និងពេលនេះមិនមានបញ្ហារាំងស្ទះណាមួយនោះទេ គឺប្រព្រឹត្តទៅដោយរលូនទោះបីជាមិនទបញ្ចប់ម៉ោងក៏អាចវាយតំលៃថាការបោះឆ្នោតគ្មានអំពើហឹង្សារពិសេស មានកិច្ចសហការល្អពីគ្រប់ផ្នែកពាក់ព័ន្ធ ដែលទាំងអស់នេះបញ្ជាក់ភាពចាស់ទំទៅលើការងារទាំងអស់គ្នា និងទទួលបានការបោះឆ្នោតព្រឹទ្ទសភាមួយដែលមានភាពល្អ ដែលលទ្ធផលនិងអាចទទួលយកបានទាំងអស់គ្នា៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ស៊ួង ពិសិដ្ឋ