សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ លើកឡើងពីសារៈសំខាន់ ពីការ បោះឆ្នោតព្រឹទ្ធសភា និងបានត្រៀមខ្លួនច្រើនថ្ងៃដើម្បីចូលរួមបោះឆ្នោត
ភ្នំពេញ៖សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាច្រើនរូបបានមកកាន់ ការិយាល័យបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាព្រឹកថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ ២០២៤ជាមួយនឹងទឹកមុខរីករាយ និងភាពជឿជាក់ក្នុងការ ជ្រើសតំណាងគណបក្សរៀងៗខ្លួន។
នៅក្នុង វិទ្យាល័យ ព្រះស៊ីសុវត្ថិរាជធានីភ្នំពេញគឺជាការិយា ល័យ បោះឆ្នោតភូមិភាគទី១នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ឆ្នាំ២០២៤ ត្រូវបានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ លើកឡើងពីសារៈសំខាន់នៃការបោះឆ្នោតព្រឹទ្ធសភា ហើយពួកគាត់ លើកឡើងផងដែរពីការត្រៀមខ្លួនជាស្រេចដើម្បីរង់ចាំថ្ងៃនៃការបោះឆ្នោតមកដល់។
លោកស្រី កី ភឿន សមាជិកាក្រុមប្រឹក្សា សង្កាត់ផ្សារថ្មីទី៣ ក្នុងរាជ ធានី ភ្នំពេញ បានឱ្យដឹងថា ”ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រធានសភា។ក្រុមការងារ សង្កាត់យើងខ្ញុំមិនថារូបខ្ញុំទេគឺមានភាពសស្រោក សស្រាំ ក្នុងការ បោះ ឆ្នោត ។យើងប្រឹងប្រែង ហើយបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួម បោះឆ្នោត នៅថ្ងៃនេះឱ្យខានតែបានដើម្បីឱ្យសម្រេច ជោគជ័យ ១០០ ភាគរយ។
ចំណែកលោក ម៉ែន នួន សមាជិកក្រុមប្រឹក្សា សង្កាត់ ទួលស្វាយ ព្រៃទី១ ក្នុងរាជធានីភ្នំពេញបានឱ្យដឹងដែរថា ព្រឹទ្ធសភាគឺជាស្ថាប័ន កំពូលរបស់ប្រទេសយើង ។ការបានមកចូលរួមបោះឆ្នោត ជូន គណបក្សយើងឃើញថាពិតជារឿងមួយមិនអាចខកខានបានសោះឡើយ។ខ្ញុំមកដល់ការិយាល័យបោះឆ្នោតនៅក្នុងវិទ្យាល័ព្រះស៊ីសុវត្ថិ នេះ ឃើញថា បរិយាកាសល្អ ។មានសណ្តាប់ធ្នាប់ សន្តិសុខក៏ល្អដែលជា ប្រការមួយល្អក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាយើង។
លោក ញូង ធិន សមាជិកក្រុមប្រឹក្សា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញបានឱ្យដឹងថាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះជារឿងមួយសំខាន់ និងមិនអាចមើលរំលងបានទេ។ក្នុងនាម ក្រុមប្រឹក្សាសង្កាត់មួយរូបខ្ញុំត្រូវតែមកចូលរួម។ការបោះឆ្នោតនេះ ឃើញថាគ្មានការបង្ខិតបង្ខំ ដោយការស្ម័គ្រចិត្ត ហើយមានតម្លាភាព អាចទទួលយកបាន”។
ចំណែកលោក ព្រាប មុនី សមាជិកក្រុមប្រឹក្សា សង្កាត់ព្រែកលៀប បានចាត់ទុកថា ការបោះឆ្នោតនេះមានអត្ថន័យសំខាន់ណាស់ ក្នុងការ ជ្រើសតាំងស្ថាប័ននីតិបញ្ញត្ត។គិតមកដល់ពេលនេះលោកបានចូលរួម បោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ៥លើកហើយ។ការបោះឆ្នោតនេះមានអត្ថន័យសំខាន់ណាស់ក្នុងការជ្រើសតាំងស្ថាប័ននីតិបញ្ញត្តិ។ សម្រាប់រូបលោកក៏ដូចជាសមាជិកក្រុមប្រឹក្សាសង្កាត់ ទាំង ៩រូបបានត្រៀមខ្លួនអស់ជាច្រើនថ្ងៃមកហើយដើម្បីចូលរួមបោះឆ្នោតមិនអាចខកខាននៅថ្ងៃនេះ។
លោកបានបញ្ជាក់ប្រាប់ដែរថា”សម្រាប់ខ្ញុំក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះមានតម្លាភាពគួរជាទី ទទួលយកបាន។ការបោះឆ្នោតគ្មានការបង្ខិតបង្ខំ តម្លាភាព និងយើង អាចប្រើសិទ្ធសម្ងាត់ក្នុងការបោះឆ្នោតនេះផងដែរ”។
ដោយឡែក លោកបណ្ឌិត ឡី សុភាព អ្នកសង្កេតការណ៍ជាតិ និងជា ប្រធានសម្ព័ន្ធភាពអង្គការសមាគមន៍និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគមសហព័ន្ធវិនិយោគគិនកម្ពុជាបានឱ្យដឹងថា៖”យើងបានពិនិត្យមើលសុវត្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរបបការ ងារបោះឆ្នោតគឺមានលក្ខណៈប្រកបទៅដោយសិរី ត្រឹមត្រូវ តម្លាភាពពិត ប្រាកដ ហើយបើប្រៀបធៀបគឺដូចប្រទេសដទៃផ្សេងៗលើពិភពលោក ។តាមការសង្កេតគ.ជ.បដែលរៀបចំការបោះឆ្នោតនេះពិតជាត្រឹមត្រូវ និងប្រកបដោយសិរីពហុបក្សអាចទទួលយកបាន”។
សូមរំលឹកថាការិយាល័យបោះឆ្នោតទាំង ៣៣ ការិយាល័យ នៅ តាមរាជធានី ខេត្តចំណុះឱ្យភូមិភាគទាំង ៨ទូទាំងប្រទេស បានបើក ដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងបរិយាកាស មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹង ថាការបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង៣ រសៀលថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅតែ មានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរ ឬស្ថិតនៅក្នុងបរិវេណខាងក្នុង ការិយាល័យបោះ ឆ្នោតទៀត អ្នកបោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឱ្យបោះឆ្នោត។ ប្រធាន គណៈកម្មការការិយាល័យបោះឆ្នោត អាចប្រកាសបិទបញ្ចប់ ការបោះឆ្នោតនៅការិយាល័យរបស់ខ្លួន នៅមុនម៉ោង ៣ រសៀលបាន ប្រសិនបើអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃ ការិយាល័យបោះឆ្នោតនោះ បានបោះឆ្នោតគ្រប់គ្នាអស់ហើយ។
ផ្អែកតាមបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់បម្រើឱ្យការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ អ្នកបោះឆ្នោត មានចំនួនសរុប ១១ ៧៤៧ នាក់ ។ក្នុងនោះតំណាងរាស្ត្រក្នុង តំណែង មានចំនួន ១២៥ នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ក្នុងតំណែង មានចំនួន ១១៦២២ នាក់។
សូមជម្រាបជូនថា គ.ជ.ប នឹងបើកកិច្ចប្រជុំ ផ្សព្វផ្សាយជាមួយ ភាគី ពាក់ព័ន្ធនឹងការបោះឆ្នោត ស្តីពីការសរុបព្រឹត្តិការណ៍ទូទៅនៃ ដំណើរការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅវេលាម៉ោង ៥ ល្ងាចថ្ងៃនេះ បន្ទាប់មកនឹងធ្វើកា រផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ៕
អត្ថបទ៖ម៉ាដេប៉ូ ,រូបភាព៖ គ្រី សម្បត្តិ