លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅខេត្តកណ្ដាលគណបក្សប្រជាជនកម្ពុជានាំមុខដាច់

កណ្ដាល៖ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តកណ្ដាលដែលស្ថិតនៅភូមិភាគ៣ បានបិទបញ្ចប់និ ង បាន ដំណើរការរាប់សន្លឹកឆ្នោតរួចរាល់ហើយដែរ។

លទ្ធផលបឋមទាំង២ការិយាល័យ គឺការិយាល័យ ៣០០១ និង ការិយា ល័យ៣០០២នៃភូមិភាគបានបង្ហាញថា គណបក្ស ប្រជាជន កម្ពុជា បានទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលុបក្នុងចំនួន សំឡេង ៩២៦ ក្នុងនោះមិនបានការមួយសន្លឹក។

គណបក្សប្រជាជនកម្ពុជា បាននាំមុខ គណបក្សឆន្ទៈខ្មែរ គណបក្ស ហ្វ៊ុន ស៊ិនប៉ិច និង គណបក្សកម្លាំងជាតិ ទទួលបាន១២សំឡេង។

មកដល់ពេលនេះគ្រប់ភូមិភាគទាំង៨ទូទាំងប្រទេស បានបិទ បញ្ចប់ការ បោះឆ្នោត និងដំណើរការរាប់សន្លឹកឆ្នោត ខណៈដែល ខេត្តមួយចំនួន, ភូមិភាគមួយចំនួនក៏បានបញ្ចប់ការ រាប់ សន្លឹក ឆ្នោតផងដែរ ដែលលទ្ធផលបឋមបង្ហាញថា គណបក្ស ប្រជាជន កម្ពុជាបានទទួលសំឡេងគាំទ្រយ៉ាងច្រើនលើសលុប។

សូមជម្រាបថា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ នេះដោយ មានគណបក្ស នយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្ស ប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។

សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ រួមមាន៖ សមាជិកសភាក្នុងតំណែងចំនួន ១២៥រូប ,សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ ។សរុបរួម ១១,៧៤៧រូប ,ស្រី ២,៥៨៤រូប។ការិយាល័យបោះឆ្នោតចំនួន៣៣ នៅទូទាំងប្រទេស៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner