អ្នកនាំពាក្យ គ.ជ.ប៖ ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តយ៉ាងល្អប្រសើរ ប្រកបដោយតម្លាភាព

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា នៅវេលាម៉ោង៣រសៀលនេះ ការិយាល័យបោះឆ្នោតទាំង ៨ភូមិភាគ ត្រូវបានបិទអស់ហើយ។ គិតត្រឹមម៉ោង១២ ចំនួនអ្នកបោះឆ្នោតចំនួន៩៩.២២%។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តយ៉ាងល្អប្រសើរ ប្រកបដោយតម្លាភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាវ់ល្អ មិនមានការគំរាមកំហែង និងគ្មានការរំខាននោះទេ។ អាចនិយាយបានថា ជាការបោះឆ្នោតមួយមានភាពរលូន ហើយសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគណបក្សនយោបាយទាំង៤ ដែលបានចុះបញ្ជីគណបក្ស នឹងដាក់បេក្ខជនប្រកួតប្រជែង នឹងដាក់បេក្ខជន នឹងទទួលយកបាននៅដំណើរការបោះឆ្នោត និងទទួលយកបាននៅលទ្ធផលនៃការរាប់សន្លឹកឆ្នោត៕
ដោយ៖ពលជ័យ

ads banner