លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតសរុប ១០,០៥២សំឡេង ស្មើនឹង ៥៥អាសនៈ

ភ្នំពេញ៖ យោងតាមលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសផ្សព្វផ្សាយបានបង្ហាញឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេង ទទួលបានអាសនៈចំនួន ៣អាសនៈ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ។

បើតាមលទ្ធផលប្រកាសដោយ គ.ជ.ប បានឱ្យដឹងថា៖
មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ
‒គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ៨១៧សំឡេង
‒គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ៨៨សំឡេង
‒គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១សំឡេង
‒គណបក្សកម្លាំងជាតិ ពុំទទួលបានសំឡេង

មណ្ឌលភូមិភាគទី២ ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ
‒គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១,១២១សំឡេង
‒គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ២៣៩សំឡេង
‒គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១សំឡេង
‒គណបក្សកម្លាំងជាតិ ទទួលបាន ៤សំឡេង

មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល
‒គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ៧៧៩សំឡេង
‒គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១៣០សំឡេង
‒គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤សំឡេង
‒គណបក្សកម្លាំងជាតិ ទទួលបាន ១២សំឡេង

មណ្ឌលភូមិភាគទី៤ ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ,ខេត្តសៀមរាប, ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន
‒គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១,៩១១សំឡេង
‒គណបក្សឆន្ទៈខ្មែរ ទទួលសំឡេងឆ្នោត ២១៨សំឡេង
‒គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១សំឡេង
‒គណបក្សកម្លាំងជាតិ ទទួលបាន ១១៨សំឡេង

មណ្ឌលភូមិភាគទី៥ ខេត្តតាកែវ, ខេត្តកំពត និង ខេត្តកែប
‒គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១,១៨៧សំឡេង
‒គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១៤៨សំឡេង
‒គណបក្សហ៊្វុនស៊ិនប៉ិច ពុំទទួលបានសំឡេង
‒គណបក្សកម្លាំងជាតិ ទទួលបាន ២សំឡេង

មណ្ឌលភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង
‒គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១,១៦១សំឡេង
‒គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ២៤៥សំឡេង
‒គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១សំឡេង
‒គណបក្សកម្លាំងជាតិ ទទួលបាន ៤សំឡេង

មណ្ឌលភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ,ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តកោះកុង និងខេត្តព្រះសីហនុ
‒គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១,៥៧៥សំឡេង
‒គណបក្សឆន្ទៈខ្មែរទទួលបានសំឡេងឆ្នោត ១៥១សំឡេង
‒គណបក្សហ៊្វុនស៊ិនប៉ិច មិនទទួលបានសំឡេង
‒គណបក្សកម្លាំងជាតិ ទទួលបាន ១៥សំឡេង

មណ្ឌលភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង,ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី
‒គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១,៥០១សំឡេង
‒គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១៧៥ សំឡេង
‒គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១១សំឡេង
‒គណបក្សកម្លាំងជាតិ ទទួលបាន ៧៩សំឡេង

សរុបជារួមទាំងមណ្ឌលភូមិភាគទាំង៨ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងសរុបចំនួន ១០,០៥២សំឡេង និងទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេង និងទទួលបាន ៣អាសនៈ។ គណបក្សហ៊្វុនស៊ិនប៉ិចទទួលបានសំឡេងឆ្នោត ៩សំឡេង និងមិនទទួលបានអាសនៈទេ និងគណបក្សកម្លាំងជាតិទទួលបានសំឡេងឆ្នោត ១៧០សំឡេង និងមិនទទួលបានអាសនៈទេ៕

ads banner