សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍បន្ថែមបួនចំណុចដល់ វិស័យកីឡា
ភ្នំពេញ៖ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាអន្តរជាតិនានានៅរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីកម្ពុជាបានផ្តល់អនុសាសន៍ចំនួនបួនចំណុចដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡា និងទទួលបានជ័យជម្នះថែមទៀត។
អនុសាសន៍ទាំងបួននេះ មាន៖ទី១- ក្រសួងអប់រំ ត្រូវសហការ ជាមួយ សហព័ន្ធកីឡាជាតិ រៀបចំយន្តការគាំទ្រ បណ្ដុះបណ្ដាល លើកទឹកចិត្ត ដល់កីឡាករ កីឡាការិនីគ្រប់រូប ដើម្បីពង្រឹងសមត្ថភាព ក្នុងការប្រកួត ប្រជែងឱ្យកាន់តែមានគុណភាពខ្ពស់ ។
ទី២- ក្រសួងអប់រំ និងសហព័ន្ធកីឡាជាតិ ត្រូវបង្កើនការយកចិត្ត ទុក ដាក់ សម្រិតសម្រាំង និងបណ្ដុះបណ្ដាលធនធានយុវជន ដែលមាន ទេពកោសល្យ ។
ទី៣- សម្ដេច លើកទឹកចិត្តដល់គ្រូបង្វឹក បងប្អូនកីឡាករ កីឡាការិនី ទាំងអស់ ខិតខំហ្វឹកហាត់ជាប្រចាំ និងទី៤- NOCC និងសហព័ន្ធ កីឡាជាតិ ត្រូវបង្កើនកិច្ចសហការណ៍ទាំងបច្ចេកទេស និង បទពិសោធន៍ ជាមួយស្ថាប័នកីឡាអន្តរជាតិ ក្នុងការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ កម្រិតបច្ចេកទេស កីឡាករ កីឡាការិនីកម្ពុជាឱ្យបានដល់កម្រិតខ្ពស់ ដែលអាចធ្វើទៅបាន ដើម្បីឱ្យកីឡាករ កីឡាការីនីកម្ពុជា អាចចូល រួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពកាន់តែល្អប្រសើរ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានា នៅថ្ងៃអនាគត ៕
ដោយ៖វណ្ណលុក