សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កីឡាបានចូលរួមចំណែកដល់រក្សាបានកម្លាំងកាយរឹងមាំ និងលើកកម្ពស់សុខភាពល្អនៃធនធានលឲមនុស្ស
(ភ្នំពេញ)៖ កីឡា បានចូលរួមចំណែកដល់រក្សាបានកម្លាំងកាយរឹងមាំ និងលើកកម្ពស់ សុខភាព ល្អនៃធនធានមនុស្ស ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូ បង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យ អាស៊ាន នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កីឡា បានចូលរួមចំណែក ដល់រក្សា បាន កម្លាំងកាយរឹងមាំ និងលើកកម្ពស់សុខភាពល្អនៃធនធានលឲមនុស្ស ដែលជាកត្តាកំណត់ ដ៏សំខាន់ នៃផលិតភាពពលកម្ម និងភាពរឹមាំនៃសេដ្ឋកិច្ចជាតិ ។ សម្ដេច ថា ប្រជាពលរដ្ឋ មានសុខ ភាព ល្អ រស់នៅដោយភាពរីករាយ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ មានការតាំងចិត្ត និងក្ដីសង្ឃឹមខ្ពស់ក្នុងការបង្កើតមូលធនមនុស្ស តាមរយៈការបន្ត សិក្សា បន្ថែម ។
សម្ដេចនាយករដ្ឋមន្ត្រីបានបន្តថា ជារួម វិស័យកីឡាដើរតួនាទីសំខាន់ក្នុងការពង្រឹងសុខភាព ផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ បង្កើនបញ្ញាឈ្លាសវៃ លើកកំពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងរិតចំណងមិត្តភាព និង សាមគ្គីភាព ដែលការណ៍នេះ រួមចំណែកដល់សុខដុមរមនីយ៍រវាងប្រជាជន និងប្រជាជន ប្រទេស និងប្រទេស សុវត្ថិភាព និងសុខសន្តិភាពនៅក្នុងសង្គមទាំងមូល ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ