រដ្ឋបាលខេត្តបាត់ដំបងដង្ហែពានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល
បាត់ដំបង៖រដ្ឋបាលខេត្តកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បាន ប្រារព្ធ ពិធីដង្ហែពានជ័យលាភីអង្គភាពផ្តល់ សេវា សាធារណៈគំរូ ក្នុងវិស័យ អប់រំ និងវិស័យសុខាភិបាលខេត្តបាត់ដំបងសម្រាប់ ឆ្នាំ២០២៣ ។ពិធីប្រព្រឹត្តទៅនៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង ។
ក្នុងឱកាសនេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានកោត សរសើរ ដល់អង្គភាពជ័យលាភី ព្រមទាំង ជំរុញបន្ថែមទៀត ដល់បណ្តា អង្គភាព អប់រំ និង បណ្តាអង្គភាពសុខាភិបាល ត្រូវ ពង្រឹង ការផ្ដល់ សេវា សាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីមានសមត្ថភាព នៅក្នុងការចូលរួមប្រកួតប្រជែងដណ្ដើម នូវជ័យលាភីអង្គភាពផ្ដល់សេវា សាធារណៈគំរូនៅថ្នាក់ជាតិ សម្រាប់ឆ្នាំ២០២៤ បន្តទៀត។
ឯកឧត្តមក៏បានណែនាំដល់មន្រ្តីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ និងគ្រប់ បណ្តាអង្គភាពសាធារណៈទាំងអស់ ត្រូវខិត ខំពង្រឹងការ អនុវត្ត ស្ដង់ដារ សេវាសាធារណៈសម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាលក្នុងខេត្ត។ ឯកឧត្តម ក៏បានធ្វើការក្រើនរម្លឹកផងដែរដល់អាជ្ញាធរ ពាក់ព័ន្ធ និងដាស់ តឿនដល់គ្រប់អង្គភាពអប់រំនិង សុខាភិបាលគ្រប់ថ្នាក់ ត្រូវតែកែប្រែ ចំណុច អវិជ្ជមាន ដែលកើតមាន កន្លងមក និងត្រូវខិតខំរៀបចំកែលម្អ បរិស្ថានអង្គភាព នៅគ្រប់ថ្នាក់របស់ខ្លួនឱ្យល្អប្រសើរឡើងវិញ និង ត្រូវមានទំនាក់ទំនង ល្អជាមួយប្រជា ពលរដ្ឋ ទាំងក្នុងសហគមន៍ និង ជាមួយដៃគូអភិវឌ្ឍន៍ ព្រមទាំងចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់ សេវា សាធារណៈឱ្យបានម៉ត់ចត់។
គួររម្លឹកថា ការទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈ គំរូ នូវក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ២០២៣ និង ការប្រកាស ដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅឯសាលមហោស្រពមជ្ឈមណ្ឌលសន្និបាតនិង ពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។សម្រាប់ខេត្តបាត់ដំបង បានដាក់ សំណើបញ្ជូនបេក្ខភាពនៃអង្គភាពចំនួនប្រាំមួយ ចូលរួមប្រឡងប្រណាំង ក្នុងនេះ វិស័យអប់រំចំនួនបួន និង វិស័យសុខាភិបាលចំនួនពីរអង្គភាព ។ជាលទ្ធផលអង្គភាពចំនួនបីបានទទួលនូវជ័យលាភី គឺសាលាបឋមសិ
ក្សាសម្ដេច ជា ស៊ីម ក្រុងបាត់ដំបងទទួលបាននូវចំណាត់ ថ្នាក់ លេខ១ ស្ទួន ,សាលាបឋមសិក្សាវត្តចែង ចំណាត់ ថ្នាក់លេខ៧ និងអនុវិទ្យា ល័យបាក់អំរែក ចំណាត់ថ្នាក់លេខ១០ ៕
អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប