លោក Zelensky៖ អ៊ុយក្រែនឈ្នះ ឬចាញ់សង្គ្រាម គឺអាស្រ័យលើលោកខាងលិច

MC. គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់លោកខាងលិច កាលពីថ្ងៃអាទិត្យថា ការឈ្នះសង្គ្រាម របស់អ៊ុយក្រែន គឺអាស្រ័យលើ ការគាំទ្រពីលោកខាងលិច ហើយលោកបញ្ជាក់ថា លោកមានជំនឿខ្លាំងថា សហរដ្ឋអាមេរិកនឹងអនុម័តកញ្ចប់ជំនួយយោធា ដ៏សំខាន់មួយ សម្រាប់អ៊ុយក្រែន។

ក្នុងវេទិកាមួយ នារដ្ឋធានី គៀវ លោក ហ្សេឡែនស្គី (Zelensky) បានរៀបរាប់ថា «មិនថាអ៊ុយក្រែននឹងចាញ់ ឬក៏វាពិបាកខ្លាំង សម្រាប់ពួកយើង ហើយមិនថា នឹងមានចំនួនមនុស្សស្លាប់កាន់តែច្រើនក៏ដោយ អ្វីៗ គឺអាស្រ័យលើលោកខាងលិច ដៃគូរបស់យើង នៅពិភពលោកខាងលិច..ប្រសិនបើពួកយើងរឹងមាំ ដោយមានអាវុធគ្រប់គ្រាន់ យើងនឹងមិនចាញ់ទេ យើងនឹងឈ្នះសង្គ្រាមនេះ»។

លោក ហ្សេឡែនស្គី (Zelensky) បាននិយាយបែបនេះក្នុងសន្និសិទកាសែត នៅឯទីក្រុង Kyiv កាលពីថ្ងៃអាទិត្យ ដើម្បីឧទ្ទិសដល់ខួបលើកទី ២ នៃការឈ្លានពានរបស់រុស្ស៊ី ស្របពេលដែលអ៊ុយក្រែនចុះខ្សោយ ដោយសារការខ្វះខាតអាវុធធ្វើសង្គ្រាម និងការជាប់គាំងជំនួយយោធា ពីអាមេរិក៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner