ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រ ធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានសំណេះសំណាល និង ប្រគល់ផ្ទះចំនួន០៤ ខ្នង ដល់អតីតយុទ្ធជនដែលកំពុងជួបការលំបាកខ្លាំងខ្វះទីជម្រក នៅក្នុងស្រុករតនមណ្ឌល
ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជា ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋា នគ្រប់ថ្នាក់ទាំងអស់ ពិសេស អភិបាលស្រុក និង មេភូមិផ្ទាល់ ត្រូវខិតខំយកចិត្តទុកដាក់ពីសុខទុក្ខជីវភាព និងពីបញ្ហាសុខភាព ជម្ងឺ ជរា របួស ពិការរបស់ពួកគាត់ដែលបានបន្សល់ជាប់ខ្លួនប្រាណក្នុងសម័យសង្គ្រាមកន្លងមក។ពួកគាត់ទាំងនេះហើយជាមុខសញ្ញា ដែលរដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ត្រូវតែយកចិត្តទុកមើលថែទាំពួកគាត់ឲ្យបានដិតដល់ហើយព័ត៌មានទាំងនោះក៏ត្រូវតែមាននៅក្នុងដៃខ្លួន
ឲ្យបានម៉ត់ចត់ផងដែរ។
អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងនិងក្រើនរំលឹកដាស់តឿនដល់មណ្ឌលសុខភាព ប៉ុស្តិ៍សុខ ភាពដែលនៅនឹងមូលដ្ឋានផ្ទាល់ ត្រូវតែមានស្ថាន ភាពទិន្នន័យបងប្អូនអតីតយុទ្ធជនយើង ដើម្បីងាយក្នុងការជួយនិងផ្តល់សេវាពិនិត្យពិគ្រោះថែទាំនូវ
សុខុមាលភាពជូនពួកគាត់ដល់អ្នកដែលមានសុខ ភាពទ្រុឌទ្រោមខ្លាំង។ ហើយក៏មិនត្រូវមើលរំលងដោយទៅហួស មកហួសនោះទេ?។
ការថ្លែងបែបនេះគឺនៅក្នុងឱកាសដែល ឯ.ឧ អញ្ជើញជាអធិបតី ចែកផ្ទះដល់អតីតយុទ្ធជនពលីពិការ និងក្រុមគ្រួសារ ចំនួន០៤ខ្នង ដែលមកពីឃុំផ្សេងគ្នាក្នុងនោះគឺមកពីឃុំអណ្តើកហែប,ឃុំត្រែង, ឃុំផ្លូវមាសនិងឃុំរស្មីសង្ហារ នៃស្រុករតនមណ្ឌល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៩នេះ។
ឯឧ.ឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបងនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យ ដឹងថា៖ បច្ចុប្បន្ននេះអតីយុទ្ធជនក្នុងខេត្តបាត់ដំប ង មានប្រមាណជាង១ម៉ឺននាក់ ក្នុងចំណោមអតីតយុទ្ធជននៅទូទាំងប្រទេស។រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនិងអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ចដល់អតីតយុទ្ធជន និង គ្រួសារអតីតយុទ្ធជន ដោយបានកសាងភូមិអភិវឌ្ឍន៍យោធិនពិការនៅតាមបណ្តាខេត្តមួយចំ នួនជាបន្តបន្ទាប់។ ឯ.ឧ ឧត្តមសេនីយ៍ អ៊ុក ឃ្នួច
ក៏បានបន្ថែមទៀតថា៖កន្លងមកនេះសមាគមអតីតយុទ្ធជននិងសប្បុរសជននានាបានជួយកសាងផ្ទះរាប់រយខ្នង ជូនដល់បងប្អូនអតីតយុទ្ធជននៅតាមបណ្តាសហគមន៍។ ហើយផ្ទះដែលត្រូវប្រគល់ជូនដល់គ្រួសារយុទ្ធជននៅពេលនេះ មានចំនួន ០៤ ខ្នង ក្នុងចំណោមផ្ទះទាំង១៣៨ខ្នង ដែលបានប្រ គល់ជូនជាបន្តបន្ទាប់ រួមទាំងថ្ងៃនេះផងដែរ។
ក្រុមគ្រួសារនិងអតីតយុទ្ធជនដែលទទួលបានផ្ទះនិងអំណោយ រួមមាន៖១.លោក លេន រ៉ើយ ជាជនពិការ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិស្វា យជួរ ឃុំអណ្តើកហែប។ ២.ឈ្មោះ តាប់ ឌឿម ជាជនពិការ ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិអ ណ្តើក១១ ឃុំរស្មីសង្ហារ ។ ៣.ឈ្មោះ ផង់ ផែន (ជាជនបាត់បង់) ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិផ្លូវមាស ឃុំផ្លូវមាស។៤.ឈ្មោះ មោ គល់ ជានិវត្តជន ភេទប្រុស អាយុ ៦៥ឆ្នាំ នៅភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ក្នុងនោះម្ចាស់ផ្ទះទទួលបានគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និង សម្ភារៈផ្ទះបាយមួយចំនួន ដោយក្នុង១គ្រួសារៗថវិកាចំនួន២០ម៉ឺនរៀល,គ្រែ ០១,អង្ករ១០០គក្រ,ទឹកត្រី១យួរ,ទឹកស៊ីអីវ១យួរ, ត្រីខ០១យួរ។ ដោយឡែក រដ្ឋបាលខេត្តបាត់ដំបងបានឧបត្ថម្ភនូវថវិកាបន្ថែម ក្នុងមួយគ្រួសារៗចំនួន២០ម៉ឺនរៀលផងដែរ។
និងដោយឡែកអតីតយុទ្ធជន រស់នៅក្បែរខាង ដែលបានចូលរួមអបអរសាទរ ចំនួន៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀលនិងសារុង ១ ជាអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណា ចក្រកម្ពុជា និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី- ហ៊ុន សែន ។
ដើម្បីជាការរំលឹកតបស្នងនូវគុណបំណាច់ដ៏ធំ ធេងរបស់អតីតវីរៈយុទ្ធជន យុទ្ធនារី កងកម្លាំង ប្រដាប់អាវុធស្នេហាជាតិដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុជាតិមាតុភូមិ និង ប្រជាជន។ ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បា នថ្លែងរំលេចពីសង្គ្រាម ដែលបានបង្កនូវវិនាសស កម្មដែលបានបំផ្លិចបំផ្លាញសង្គមសេដ្ឋកិច្ចឲ្យខ្ទេច ខ្ទី ដល់ឫសគល់ ដោយបន្សល់ទុកនូវ អតីតយុទ្ធ ជនជាជនពិការ និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ គ្រួសារយុទ្ធជនពលីមរណៈជាច្រើន។
ក្រោយថ្ងៃរំដោះ៧មករា១៩៧៩និងការដាក់ ចេញនូវគោលនយោបាយឈ្នះឈ្នះ របស់សម្តេច តេជោសែន បានធ្វើឲ្យប្រទេសជាតិបញ្ចប់សង្គ្រាមផ្ទៃក្នុងបានទាំងស្រុង ប្រទេសជាតិ មានសុខសន្តិ ភាពពេញបរិបូណ៍ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ
ព្រមជាមួយនិងការដាក់ចេញនិងអនុវត្ត នូវ គោលនវយោបាយនានាដើម្បីលើកកម្ពស់គាំពារទ្រទ្រង់ដល់សុខុមាលភាពនិងជីវភាពរស់នៅ របស់បងប្អូ នអតីតយុទ្ធជន បានល្អប្រសើរជាបន្តបន្ទាប់ និងបានផ្តល់អាទិភាពជូនដល់បងប្អូនជាអតីតយុទ្ធជននិងក្រុមគ្រួសារក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ ឆ្លើយតបនិងស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល។
នៅក្នុងឱកាសនោះផងដែរ ឯ.ឧ អភិបាលខេត្តបាត់ដំបង ក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធ ជននិងក្រុមគ្រួសារ ដោយគូសបញ្ជាក់ថា៖ យើងទាំងអស់គ្នា សុទ្ទតែទទួលនូវមេរៀនដ៏ជូរចត់ក្នុងជីវិតបងប្អូនផ្ទាល់ តែមិនមែនជាកំហុសយើងនោះទេ?តែវាជាកំហុសរបស់អ្នកនយោបាយជំនាន់មុនហើយយើងទាំងអស់គ្នា ត្រូវចងចាំ និង រួមគ្នាទប់ ស្កាត់កុំឲ្យវិនាសកម្មបែបនេះ កើតឡើងជាថ្មីទៀត ។ ដូចនេះ យើងត្រូវរួមគ្នាថែរក្សា ការពារ នូវ សុខសន្តិភាព ដែលមាននេះ ឲ្យបានគង់វង្ស ស្ថិតស្ថេរយូរអង្វែងសម្រាប់កូនចៅ យើងជំនាន់ក្រោយ ត្រូវរួមគ្នាការពាររាជរដ្ឋាភិបាល។ រួមគ្នាបន្តការគាំទ្រសម្តេចតេជោសែនជានាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសឲ្យសម្តេចបន្តដឹកនាំរាជរដ្ឋាភិបាលនិងបន្តនូវការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀតលើគ្រប់វិស័យ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )
ឮ