មន្ត្រី បុគ្គលិក ក្រសួងកសិកម្មទទួលបានការផ្សព្វផ្សាយចំណេះដឹងវិជ្ជាសង្គ្រោះបឋម ពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ ក្នុងគោលបំណងពង្រីកវិសាលភាពឱ្យបានកាន់តែទូលំទូលាយ កាកបាទក្រហមកម្ពុជា នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សព្វផ្សាយចំណេះដឹងអំពីវិជ្ជាសង្គ្រោះបឋម ជូនមន្ត្រី បុគ្គលិក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុប១២៤នាក់ (ស្រី៧០នាក់ )ដែលពិធីនេះមានបទបង្ហាញដោយលោក អុប ពុទ្ធា ប្រធានការិយាល័យសង្គ្រោះបឋម និងក្រុមការងារ ក្រោមអធិបតីភាព ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

សកម្មភាពនេះស្របតាមទិសដៅយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា ឆ្នាំ២០២១- ២០៣០ ក៏ដូចជាប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺធ្វើយ៉ាងណាឱ្យក្នុងមួយគ្រួសារមាន១នាក់ យល់ដឹងពីវិជ្ជាសង្គ្រោះបឋម ។

សូមជម្រាបថា ក្នុងរយៈពេល១០ឆ្នាំ កាកបាទក្រហមកម្ពុជា បានរៀបចំបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម មិនគិតកម្រៃជូនអ្នកស្ម័គ្រចិត្ត យុវជន កក្រក មន្ត្រីប្រត្តិបត្តិ និងមន្ត្រីរាជការ សរុប១,៤៤៣វគ្គ មានអ្នកចូលរួម ៥៨,១១២នាក់, បានផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមជូនសាធារណៈជន តាមសហគមន៍ និងមន្ត្រីរាជការ មានអ្នកចូលរួមសរុប ១០២,៦៧៨នាក់, សកម្មភាពជួយសង្គ្រោះបឋម និងបញ្ជូនទៅមណ្ឌលសុខភាពចំនួន ១៧,៥២០នាក់ , សកម្មភាពបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបង់ថ្លៃចំនួន៨១០វគ្គ មានអ្នកចូលរួមសរុប ១៩,៤៣៥នាក់, សកម្មភាពប្រារព្ធទិវាពិភពលោកសង្គ្រោះបឋមជូនសាធារណៈជន តាមសហគមន៍ និងម ន្ត្រីរាជការ ដើម្បីបញ្ជ្រាបការយល់ដឹងវិជ្ជាសង្គ្រោះបឋម ដោយមានអ្នកចូលរួមសរុប ៦,៧២៨នាក់, ការងារផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមតាមប្រព័ន្ធអនឡាញក្នុងបរិបទកូវីដ-១៩ សរុបចំនួន ៥០,០០០នាក់ ៕
ដោយៈគ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner