ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅប្រទេសចិន ដើម្បីត្រួតពិនិត្យព្រះរាជសុខភាព (Video Inside)

ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែកំពុងគង់ប្រថាប់នៅក្នុងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព បន្ទាប់ពីព្រះរាជដំណើរចាកចេញពីកម្ពុជា វេលាព្រឹកថ្ងៃចន្ទទី២៦កុម្ភៈ។

ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ តែងយាងត្រួតពិនិត្យព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន យ៉ាងហោច ២ដង ក្នុងមួយឆ្នាំ។ ព្រះរាជដំណើរថ្ងៃទី២៦កុម្ភៈ គឺជាព្រះរាជដំណើរពិនិត្យសុខភាពជាលើកទី១ ក្នុងឆ្នាំ២០២៤។ កាលពីឆ្នាំ២០២៣, ព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេបានយាងចាកចេញនៅថ្ងៃទី១២កុម្ភៈ។

អញ្ជើញ និងយាងចូលរួមដង្ហែរព្រះរាជដំណើរ នៅព្រលានយន្តហោះអន្តរជាតិ វេលាថ្ងៃទី២៦កុម្ភៈ រួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, មន្ត្រីព្រះបរមរាជវាំង និងព្រះញាតិវង្សជាច្រើនអង្គ។

ក្នុងឱកាស នៃព្រះរាជអវត្តមានរបស់ព្រះអង្គក្នុងប្រទេស, សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា មានភារកិច្ចទទួលជួយព្រះអង្គ ក្នុងការបំពេញតួនាទីជាប្រមុខរដ្ឋស្តីទី របស់ព្រះរាជាណាចក្រកម្ពុជា។

ads banner