រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រាប់មន្ត្រីមិនឱ្យបិទបាំងរឿងអ្នកពាក់ព័ន្ធគ្រឿងញៀន (Video Inside)

សេចក្តីរាយការណ៍បង្ហាញការព្រួយបារម្ភបាត់បង់ផលប្រយោជន៍ ជុំវិញការបណ្តេញមន្ត្រីនគរបាល ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនៅថ្ងៃទី២៦កុម្ភៈថា មិនបាច់ព្រួយបារម្ភអ្វីទាំងអស់។

ក្រសួងមហាផ្ទៃ ត្រូវគេឃើញថា ជាក្រសួងនាំមុខមួយ ដែលបានបណ្តេញមន្ត្រីទាំងឡាយណា ដែលរកឃើញថា ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ យោងតាមក្រសួងមហាផ្ទៃ, ក្នុងរយៈពេល ៦ខែមកនេះ ការបណ្តេញមន្ត្រីនគរបាលជាប់ពាក់ព័ន្ធមានចំនួនយ៉ាងហោច ៥៦នាក់ហើយ។

ជាមួយនឹងការបណ្តេញនេះ ស្រាប់តែមានសេចក្តីរាយការណ៍បារម្ភ ខ្លាចខ្វះមន្ត្រីធ្វើការ នៅក្នុងក្រសួងមហាផ្ទៃ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក្នុងប្រសាសន៍ថ្លែងនាពិធីបិទសន្និបាត និងសម្ពោធសមិទ្ធផលនៅបណ្ឌិតសភានគរបាលកម្ពុជា នៅថ្ងៃចន្ទ ទី២៦ កុម្ភៈបានថ្លែងដាស់តឿន កុំឱ្យថ្នាក់ដឹកនាំស្នងការដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ បិទបាំងករណីរកឃើញមន្ត្រីមានសារធាតុ ឬមន្ត្រីបើប្រាស់គ្រឿងញៀន ដោយសារតែការទទួលបានផលប្រយោជន៍ ឬការយោគយល់ដល់មន្ត្រីអាយុជិតចូលនិវត្តន៍។

លោក ស សុខា បានបញ្ជាក់ថា សូមកុំឱ្យមានការព្រួយបារម្ភខ្លាចបាត់មន្ត្រី…ពីព្រោះក្រសួងនឹងផ្តល់ចំនួនក្របខណ្ឌថ្មី ជំនួសឱ្យអ្នកចាស់ដែលបានបណ្តេញចេញទាំងនោះ។

ads banner