កាតាសន្យាវិនិយោគ ១០ពាន់លានអឺរ៉ូ ក្នុងសេដ្ឋកិច្ចបារាំង

ប៉ារីស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron ប្រកាសថា លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយអធិរាជរបស់ប្រទេសកាតា ទាក់ទិននឹងការវិនិយោគិនកាតា ចំនួន១០ពាន់លានអឺរ៉ូ នៅក្នុងសេដ្ឋកិច្ចបារាំង នៅឆ្នាំ២០៣០។

ប្រធានាធិបតី Emmanuel Macron បានប្រកាសថា លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមនេះ កាលពីថ្ងៃអង្គារ។

«យើងបានចុះហត្ថលេខាលើផែនការវិនិយោគ ដ៏មានមហិច្ឆតា ចំនួន ១០ ពាន់លានអឺរ៉ូ»។

លោក Emmanuel Macron បានប្រកាស ក្នុងពិធីបើកអាហារពេលល្ងាចដែលផ្តល់ជាកិត្តិយសដល់ អធិរាជប្រទេសកាតា Sheikh Tamim bin Hamad Al-Thani ក្នុងដំណើរយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសបារាំង។ ការវិនិយោគទាំងនេះនឹងធ្វើឡើង ក្នុងវិស័យដូចជា ការផ្លាស់ប្តូរថាមពល គ្រឿងអេឡិចត្រូនិក អវកាស បញ្ញាសិប្បនិមិត្ត ឌីជីថល សុខភាព និងឧស្សាហកម្មវប្បធម៌៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner