មន្ត្រីការបរទេសកម្ពុជា-តួកគី ពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការ ក្រោមភាពជាដៃគូសន្ទនា តាមវិស័យអាស៊ាន-តួកគី

ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានទទួលជួប លោកជំទាវ Ülkü KOCAEFE ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។

អំឡុងពេលនៃជំនួបភាគីទាំងពីរ បានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការ ក្រោមភាពជាដៃគូសន្ទនា តាមវិស័យអាស៊ាន-តួកគី និងមធ្យោបាយ ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-តួកគី ជាពិសេស តាមរយៈការអនុវត្ត ភាពជាដៃគូសន្ទនា តាមវិស័យអាស៊ាន-តួកគី៖ វិស័យកិច្ចសហប្រតិបត្តិការជាក់ស្តែង សម្រាប់ឆ្នាំ២០២៤-២០២៨ ដែលបានអនុម័ត កាលពីពេលថ្មីៗនេះ ៕ ដោយ :សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner