ឆាតរៀបចំការបោះឆ្នោត បញ្ចប់ការគ្រប់គ្រងដោយរបបយយោធា

យ៉ាមេណា៖ ប្រទេសឆាដនឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី ៦ ខែឧសភា ដើម្បីបញ្ចប់ការគ្រប់គ្រង ដោយរបបយោធា។

ប្រទេសក្នុងតំបន់អាហ្វ្រិកមួយនេះ ស្ថិតក្រោមការគ្រប់គ្រង ដោយរបបយោធា រយៈពេល ៣ ឆ្នាំមកហើយ។ កាលពីថ្ងៃអង្គារ ស្ថាប័នស្ទង់មតិជាតិបានប្រកាសបញ្ចប់របបនេះ តាមរយៈការបោះឆ្នោត នាពេលខាងមុខនេះ។

ប្រធានាធិបតីបច្ចុប្បន្ន គឺលោក Mahamat Deby Itno មានវ័យ ៣៧ ឆ្នាំ ហើយបានឡើងកាន់តំណែងនេះ បន្ទាប់ពីពួកឧទ្ទាមបានសម្លាប់ឪពុករបស់លោកឈ្មោះថា Idriss Deby Itno។ លោកគឺជាអ្នកដែលបានដណ្តើមអំណាច តាមរយៈរដ្ឋប្រហារ និងគ្រប់គ្រងប្រទេសវាលខ្សាច់មួយនេះ ដោយកណ្តាប់ដៃដែក របស់លោក អស់រយៈពេល ៣ទសវត្សរ៍ មុនពេលទទួលមរណៈភាព។

លោក Mahamat បានសន្យាថា នឹងប្រគល់អំណាចត្រឡប់ ទៅជនស៊ីវិលវិញ និង សន្យាដំបូងឡើយ ថា នឹងរៀបចំការបោះឆ្នោត ក្នុងរយៈពេល ១៨ខែ ប៉ុន្តែ ក្រោយមក បន្ថែមពីរខែទៀត លុះដល់ចុងក្រោយ បានរុញទៅដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ។

លោកបានប្រាប់សហភាពអាហ្រ្វិកថា លោកនឹងមិនឈរឈ្មោះជាប្រធានាធិបតីទេ ប៉ុន្តែរដ្ឋធម្មនុញ្ញថ្មីដែលបានអនុម័តដោយប្រជាមតិ ពាក់កណ្តាលខែធ្នូ អនុញ្ញាតឱ្យលោក អាចឈ្មោះបាន។ គណបក្សប្រឆាំងបានស្នើសុំឲ្យលោក Mahamat កុំឈរឈ្មោះ សម្រាប់អាណត្តិថ្មី។

មុនពេលត្រួសត្រាយបោះឆ្នោតនេះ កន្លងមក មានផ្ទុះបាតុកម្មប្រឆាំងនឹងរបបយោធា ក៏មានការបាញ់សម្លាប់បាតុករ រាប់រយនាក់ នេះបើតាមក្រុមបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាល ដោយគេថា ក្នុងខែតុលា ឆ្នាំ២០២២ យុវជនចន្លោះពី ១០០ ទៅ ៣០០ នាក់ ត្រូវបានបាញ់សម្លាប់។ ក្រៅពីនេះ ក៏មានចាប់ដាក់គុក ហើយក៏មនុស្សដែលត្រូវបានគេធ្វើទារុណកម្ម ឬ បានបាត់ខ្លួន ទៀតផង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner