អាមេរិកឲ្យប្រទេសធំៗយកទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កកប្រគល់ឲ្យអ៊ុយក្រែន
រដ្ឋមន្រ្តីការបរទេសអាមេរិកបាននិយាយថា ជាជំហានថ្មីមួយ សម្រាប់ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ឬ G7 អាចយកទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កក តាមរយៈការដាក់ទណ្ឌកម្ម កន្លងមក បង្វែរទៅជួយបំពេញធនធាន ដល់អ៊ុយក្រែន ដែលកំពុងធ្វើសង្គ្រាមជាមួយរុស្ស៊ី។
លោកស្រី Janet Yellen បាននិយាយបែបនេះ កាលពីថ្ងៃអង្គារ នៅក្នុងប្រទេសប្រេស៊ីល ជាទីដែលមានការជួបជុំនៃក្រុមប្រទេស G7 ដោះស្រាយបញ្ហាជំនួយដល់អ៊ុយក្រែន។ ការអំពាវនាវរបស់លោកស្រី បានកើតឡើង ស្របពេលដែលអាមេរិក និងអឺរ៉ុប ត្រៀមបង្កើតមូលនិធិសម្រាប់អ៊ុយក្រែន ដោយប្រើប្រាក់រាប់ពាន់លានដុល្លារ នៅក្នុងគណនីធនាគារ ការវិនិយោគ និងទ្រព្យសម្បត្តិផ្សេងទៀតរបស់រុស្ស៊ី ដែលត្រូវបានបង្កកដោយលោកខាងលិច ជុំវិញការឈ្លានពានរបស់រុស្ស៊ី នៅឆ្នាំ២០២២។
ព្យសម្បត្តិរុស្ស៊ី ប្រមាណ ៣៩៧ ពាន់លានដុល្លារ ត្រូវបានបង្កកដោយប្រទេសលោកខាងលិច រាប់ចាប់ពីទ្រព្យសកម្មរបស់ធនាគារកណ្តាល រហូតដល់ អចលនទ្រព្យ និងទ្រព្យសម្បត្តិផ្សេងៗទៀត ពីមន្ត្រីជិតស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។
ឆ្លើយតបនឹងរឿងនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានហៅសំណើនេះថា «ជាការបំផ្លិចបំផ្លាញ» ដោយព្រមានថា វិធានការបែបនេះនឹងធ្វើឱ្យខូចដល់ប្រព័ន្ធហិរញ្ញវត្ថុសកល។ នេះបើយោងតាមកាសែតប្រេស៊ីល O Globo ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត