អាល្លឺម៉ង់ មានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ធនធានមនុស្ស និងវិស័យសុខាភិបាល ជាមួយកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មាធិការសម្របសម្រួលញត្តិ នៃសហព័ន្ធអាល្លឺម៉ង់ មាន បំណង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យសុខាភិបាល ជាមួយព្រះរាជាណាចក្រកម្ពុជា ។

នេះជាការគូសបញ្ជាក់របស់លោកជំទាវ Martina Stamm-Fibich ប្រធានគណៈកម្មាធិ ការ សម្របសម្រួលញត្តិនៃសហព័ន្ធអាល្លឺម៉ង់ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុង ឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងជំនួបនេះ លោកជំទាវ Martina Stamm-Fibich ប្រធានគណៈកម្មាធិការ សម្រប សម្រួល ញត្តិនៃសហព័ន្ធអាល្លឺម៉ង់ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈ ប្រតិ ភូបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោកជំទាវប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូន សម្តេចធិបតី ថាគោល បំណង នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូ នាឱកាសនេះ គឺដើម្បីពង្រឹង និង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស និង វិស័យសុខាភិបាល ដោយសារតែវិស័យទាំងពីរនេះ មានសារៈសំខាន់ ក្នុងការបម្រើដល់ សេចក្តី ត្រូវការចំបាច់របស់ប្រជាពលរដ្ឋ និងផ្តល់នូវផលប្រយោជន៍ទៅវិញទៅមក ដល់ ប្រទេស ទាំងពីរ ។ ជាក់ស្តែង បច្ចុប្បន្ននេះ សហព័ន្ធអាល្លឺម៉ង់ក៏កំពុងជួបប្រទះនូវកង្វះខាត ធនធានមនុស្សបម្រើការក្នុងវិស័យសុខាភិបាល និងកម្មករជំនាញផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ ប្រធាន គណៈ កម្មា ធិការ និងនិងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជានាឱ កាសនេះ និងបានបញ្ជាក់អំពីចំណងនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាល្លឺម៉ង់ ដែល មានរយៈពេលជាង៥ទសវត្សរ៍ ហើយឆ្នាំនេះគឺជាឆ្នាំទី៥៧ នៃទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្ដែងនូវកាអរគុណចំពោះរដ្ឋាភិបាល និង ប្រជាជន អាល្លឺម៉ង់ ដែលបានចូលរួមចំណែកនៅក្នុងការកសាងប្រទេសកម្ពុជា ជាពិសេសក្រោយពី សង្គ្រាម ដែលផ្ដោតទៅលើវិស័យអប់រំ ការកសាងធនធានមនុស្ស ក៏ដូចជាលទ្ធិប្រជា ធិប តេយ្យ ផងដែរ។

សម្តេចធិបតីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូនា ឱកាស នេះ កបានបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស ទាំងពីរ ទាំងនៅ ក្នុង ក្របខ័ណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ហើយសម្តេចធិបតីសង្ឃឹមថា ទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការនេះ នឹងបន្តការពង្រឹង និងពង្រីកបន្ថែមទៀត ។

ឆ្លើយតនឹងបំណងរបស់លោកជំទាវក្នុងការជំរុញការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ លើវិស័យអប់រំ និងការណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាវិស័យសុខា ភិបាល សម្តេចធិបតីបានស្វាគមន៍ និងបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិ បាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា គឺផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច ដោយផ្អែក លើធនធានមនុស្ស ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានយកចិត្តខ្លាំងក្នុងការពង្រឹង វិស័យ សុខាភិបាល និងការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនាញវិជ្ជាជីវៈទៅដល់ ប្រជាពលរដ្ឋកម្ពុជា ព្រោះវាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យស្ថាប័នជំនាញពាក់ព័ន្ធ នៃប្រទេសទាំងពីរបន្តពិភាក្សា និងសហការគ្នា ក្នុងការរៀបចំជាយន្តការ និងផែនការ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យទាំងពីរ។

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរ លោកជំទាវ Martina Stamm-Fibich ប្រធាន គណៈ កម្មាធិការសម្របសម្រួលញត្តិនៃសហព័ន្ធអាល្លឺម៉ង់ និងគណៈប្រតិភូ ឱ្យទទួល បានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយ សុខសុវត្ថិភាព ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner