ឥណ្ឌូណេស៊ី នឹងបញ្ជូនសំរាមប្រមាណ២១០តោនត្រឡប់ទៅកាន់អូស្រ្តាលីវិញ

ឥណ្ឌណេស៊ី៖ ឥណ្ឌូណេស៊ី នឹងបញ្ជូនសំរាមជាង២១០តោនត្រឡប់ទៅអូស្រ្តាលីវិញ ដែលចំណាត់ការនេះ ធ្វើឡើងក្នុងគ្រាដែលប្រទេសនៅអាស៊ីអាគ្នេយ៍ កំពុងព្យាយាមលុបលាងឈ្មោះជាកន្លែងចាក់សំរាមរបស់ប្រទេសដទៃ។ នេះបើតាមក្រសួងបរិស្ថានឥណ្ឌូណេស៊ី នៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ។

រដ្ឋាភិបាលឥណ្ឌូណេស៊ី កាលពីសប្តាហ៍មុន ទើបតែបានប្រកាសពីគម្រោងបញ្ជូនសំរាមចំនួន៤៩កុងតឺន័រ ត្រឡប់ទៅកាន់ប្រទេសបារាំង និងប្រទេសអភិវឌ្ឍន៍ឯទៀតៗ។

ចំណែកកាលពីខែឧសភាកន្លងទៅនេះ ម៉ាឡេស៊ី ក៏បានប្រកាសដែរថា ខ្លួននឹងបញ្ជូនកាកសំណល់ប្លាស្ទិកទម្ងន់៤៥០តោន ត្រឡប់ទៅកាន់ប្រទេសដែលជាភពដើមវិញ រួមមាន៖ អូស្រ្តាលី បង់ក្លាដែស កាណាដា ចិន ជប៉ុន អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាម៉េរិក។ រីឯនៅចុងខែមិថុនាវិញ កាណាដា ក៏ទើបទទួលបានសំរាមជិតជាង៦០កុងតឺន័ររបស់ខ្លួនវិញ ក្រោយហ្វីលីពីនបានបង្ខំឲ្យដឹកយកទៅវិញជាបន្ទាន់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner