ក្លិប Real Madrid ហោះទៅប្រទេសកាណាដា ត្រៀមលេងពានមិត្តភាព
អត្ថបទដោយ៖
Kien Sereyvuth
ក្លិប Real Madrid ហោះទៅប្រទេសកាណាដា ត្រៀមលេងពានមិត្តភាព International Champions Cup ស្របពេលដែលខ្សែបម្រើប្រយុទ្ធ Gareth Bale បានបង្ហាញកាយវិការដូចមនុស្សឯកោ ក្នុងការហ្វឹកហាត់ប្រកួតកម្ដៅសាច់ដុំ ត្រៀមបើករដូវកាលថ្មីកាលពីម្សិលមិញ។
Bale មិនជាប់ជម្រើសដំបូងនៅកីឡដ្ឋាន Bernabeu ក្រោមការដឹកនាំអ្នកចាត់ការ Zinedine Zidane ប៉ុន្តែ Bale តាំងចិត្តថា នឹងព្យាយាមយកតំណែងលេងមកវិញឲ្យបាន។ ក្លិប Real បានហោះទៅកាន់ទីក្រុង Montreal ប្រទេសកាណាដា ដើម្បីត្រៀមហ្វឹកហាត់ នៅលើទឹកដីអាម៉េរិក ពានមិត្តភាព International Champions Cup ជាមួយនឹង Bayern Munich, Arsenal និង Atletico Madrid៕ធ.ដ