Moreno ចុះកុងត្រា៥ឆ្នាំ ជាមួយក្លិបអេស្ប៉ាញ Villarreal
អត្ថបទដោយ៖
Kien Sereyvuth
ខ្សែការពារក្លិប Liverpool កីឡាករ Alberto Moreno បានចុះកុងត្រាជាមួយក្លិប Villarreal ដោយគ្មានតម្លៃខ្លួន ក្រោយផុតកុងត្រា ជាមួយក្លិបជើងឯកទ្វីបអឺរ៉ុប។ ខ្សែការពារវ័យ២៧ឆ្នាំ នឹងលេងនៅក្របខ័ណ្ឌ La Liga ជាមួយនឹងកុងត្រារយៈពេល៥ឆ្នាំ និងសង្ឃឹមថា អាចបង្ហាញខ្លួនច្រើនជាង ទឹកដី Anfield។ ខ្សែការពារឆ្វេងរូបនេះ បានចំណាយពេល៥រដូវកាលជាមួយ Liverpool និងធ្លាប់លេងឲ្យជម្រើសជាតិអេស្ប៉ាញ៤ដង ក្នុងអាជីព។
គួររំលឹកថា កីឡាករ Alberto Moreno បង្ហាញខ្លួនបាន១៤១ប្រកួត ចាប់តាំងផ្ទេរពី Sevilla ទៅ Liverpool ក្នុងឆ្នាំ២០១៤ ក្រោមការដឹកនាំរបស់លោក Brendan Rodgers។ ការវិលទៅអេស្ប៉ាញវិញលើកនេះ Moreno នឹងត្រូវប្រឈមមុខជាមួយក្លិបចាស់ Sevilla៕ធ.ដ