កីឡាករវ័យក្មេងក្លិប ស្តេចសរ មួយចំនួនត្រូវបានក្លិបលក់ចេញ នឹងដាក់ឲ្យខ្ចីជើង រួមទាំងកូន Zidane ផងដែរ

អត្ថបទដោយ៖
Kien Sereyvuth

កីឡាករវ័យក្មេងក្លិបស្តេចសរ មួយចំនួនត្រូវបានក្លិបលក់ចេញ នឹងដាក់ឲ្យខ្ចីជើង រួមទាំងកូន Zidane ផងដែរ គឺអ្នកចាំទី Luca Zidane បានទៅចូលរួម Racing Santander លើកិច្ចសន្យាខ្ចីមួយរដូវកាលពី Real Madrid ។

កូនប្រុស Zidane វ័យ២១ឆ្នាំរូបនេះ បានបង្ហាញខ្លួនតែ២ប្រកួតប៉ុណ្ណោះឲ្យឈុតធំ គឺពេល Real ២-២ Villarreal ក្នុងរដូវកាល ២០១៧-១៨ និងលើកទី២ Real ៣-២ Huesca ក្នុងឆ្នាំ២០១៩។ ទោះបីចេញពី Real តែ Luca នៅតែត្រូវបានក្រុមការងារបង្វឹករបស់ Real វាយតម្លៃខ្ពស់ និងរំពឹងថាអាចវិវឌ្ឍខ្លួនក្លាយជាអ្នកចាំទីដៃទី១ របស់ក្លិបនាពេលអនាគត។

សូមបញ្ជាក់ថា នៅរដូវក្ដៅ២០១៩នេះ Real លក់យុវជនជាច្រើនដូចជា Raul de Tomas, Marcos Llorente និង Theo Hernandez។ ខណៈកីឡាករ Sergio Reguilon អោយ Sevilla ខ្ចីជើង ខណៈ Martin Odegaard ឲ្យ Real Socieded ខ្ចីផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner