ប្រជុំគណៈបញ្ជាការឯកភាពរាជធានី ផ្តោតលើការដាក់វិធានការរក្សាសុវត្ថិភាពសណ្ដាប់ធ្នាប់ សាធារណៈ បញ្ហាបរិស្ថាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង

អត្ថបទដោយ៖
Kien Sereyvuth

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធនគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បាននិងកំពុងដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដើម្បីបន្តការដាក់វិធានការរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បញ្ហាបរិស្ថាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការប៉េអឹមរាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ មន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនេះ អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ បានឡើងរាយការណ៍ពីលទ្ធផលការងារមួយចំនួន ក្នុងនោះរួមមានការរាយការណ៍ពីលទ្ធផលនៃការអនុវត្តសេចក្តីណែនាំលេខ០១៣/១៨សណនចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ការគ្រប់គ្រងស្ថិតិអ្នកស្នាក់នៅក្នុងខុនដូ និងបូរីនៅក្នុងរាជធានីភ្នំពេញ។ លទ្ធផលនៃការជូនដំណឹងផ្សព្វផ្សាយណែនាំដល់ម្ចាស់អាជីវកម្មដែលមានផ្ទះល្វែងមួយល្វែង ២ល្វែង លក់រថយន្ត និងលក់សំបុត្ររថយន្តក្រុងនៅក្នុងរាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ និងវិធានការរបស់លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពីការគ្រប់គ្រងស្ថិតិជនអន្តោប្រវេសន៍នៅក្នុងរាជធានីភ្នំពេញ។ មតិចូលរួមពិភាក្សារបស់សមាជិកសមាជិកាអង្គប្រជុំ ហើយចំពោះបញ្ហាផ្សេងទៀតនោះ គឺបានលើកឡើងពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងរបៀបរៀបរយសាធារណៈតាមដងផ្លូវពិសេសនៅតំបន់ទីតាំងដីឡូត៍ទំនេរគ្មានម្ចាស់ និងគ្មានសណ្ដាប់ធ្នាប់ដែលគណៈប្រតិភូឆ្លងកាត់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner