រដ្ឋបាលជលផល ៖ ការដាក់របាំងសាច់អួន និង លបរបស់ប្រជានេសាទក្នុងតំបន់ ផាត់សណ្តាយ ខេត្តកំពង់ធំ ពុំមានអ្វីខុសច្បាប់ទេ

ភ្នំពេញ៖ ការដាក់របាំងសាច់អួន និងលបដែលត្រូវបានប្រជានេសាទ ដាក់ចាប់ត្រីក្នុង តំបន់ ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនោះ គឺជាឧបករណ៍នេសាទស្របច្បាប់ ។ សម្រាប់ឧបករណ៍នេសាទស្របច្បាប់ គឺទំហំក្រឡា និងប្រវែង របាំងសាច់អូនស្របតាម ច្បាប់ ស្តីពី ជលផល ។

ការបញ្ជាក់របស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបែបនេះបន្ទាប់ ពីមានការ ចោទប្រកាន់ពីបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសារព័ត៌មានមួយចំនួន ដោយ ចាត់ទុកថា វាជាឧបករណ៍ខុសច្បាប់កំពុងត្រូវបានគេប្រើប្រាស់លើផ្ទៃបឹង ទន្លេសាប រួចមក។

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ថ្លែងប្រាប់ បណ្តាញសារព័ត៌មាននារសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ នាទីស្តីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ឱ្យដឹងថាឧបករណ៍មួយប្រភេទថ្មីនេះ ដើមឡើយវាគឺ ឧបករណ៍ នេសា ទ ដែលត្រូវបានអ្នកនេសាទធ្វើមកពីឬស្សី ដាក់ជាខែលបន្តបន្ទាប់គ្នា ដែលឧបករណ៍ នេសាទ នេះមានចំនួន២ គឺទសម្រាស់ និងទបញ្ឆោត និងមានលបនៅពីក្រោយ ប៉ុន្តែបច្ចុប្បន្ន ដោយ សារ វិទ្យាសាស្ត្រកាន់តែទំនើប ក្រុមអ្នកនេសាទក៏បាននាំគ្នាធ្វើការផ្លាស់ប្តូរពីការធ្វើដោយ ឬស្សី មកប្រើ ជាសាច់អួនជារបាំងជំនួសវិញ ។ ការប្រើប្រាស់ឧបករណ៍នេះដែរគឺវា បានផ្លាស់ ប្តូរ តាមសម័យកាល និងសម្ភារៈប្រើប្រាស់ផងដែរពោល គឺពួកគាត់លែងប្រើពីកូនឈើ ឬដើមត្រែងទៀតហើយ ។

ឯកឧត្តមបានពន្យល់ជុំវិញបញ្ហានេះថា«សម្រាប់ឧបករណ៍នេសាទដែលមានរាងដូចជាព្រួញនោះ គឺជាឧបករណ៍នេសាទស្របច្បាប់ ពោលគឺឱ្យតែទំហំក្រឡា និងប្រវែង របាំងសាច់អូន ស្របតាមច្បាប់ស្តីពី ផលផល ។ វាមិនមែនជាឧបករណ៍ខុសច្បាប់ទេទាំងអស់នេះ គឺវាអា ស្រ័យ ទៅលើក្រឡាបើក្រឡាតូចគឺខុសច្បាប់ហើយតែបើក្រឡាធំ ៣សង់ទីម៉ែត្រត្រូវច្បាប់ ហើយ” ។

ទាក់ទិនក្នុងរឿងនេះឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានថ្លែងបញ្ជាក់ថា៖ទីតាំងដែលគេបានយកមកផ្សព្វផ្សាយយ៉ាងផុលផុសក្នុង រយៈពេលប៉ុន្មានថ្ងៃនេះ ត្រង់ទីតាំងដែលត្រូវបានថតយកមកផ្សព្វផ្សាយ គឺជាផ្នែកមួយ តូចនៃបឹងទន្លេសាបតែប៉ុណ្ណោះ ដែលមានឈ្មោះថា «កន្លុកបាយក្អែក» នៅក្នុងឃុំផាត់ សណ្ដាយ មិនមែនស្ថិតនៅលើផ្ទៃបឹងទន្លេសាប ឬច្រកផ្លូវ ដែលត្រីឆ្លងកាត់នោះឡើយ។

អ្នកនាំពាក្យក្រសួងកសិកម្ម រូបនេះបានលើកឡើងដោយបញ្ជាក់ថា ទីតាំងនោះជាឆក និង មានប្រជាពលរដ្ឋ ជាច្រើនពាន់គ្រួសាររស់នៅកកកុញក្បែរទីតាំងនោះ។ នៅពេល ទឹកធំក្នុង រដូវវស្សា ការនេសាទដោយប្រើឧបករណ៍របាំងលបនៅទីនោះមានភាព ធំទូលាយ និងស្ថិត នៅដាច់ៗពីគ្នា តែជាប្រពៃណី នៅពេលទឹកស្រក កន្លែងនោះរួមតូចនាំឱ្យការដាក់របាំង លបចាប់ត្រីនៅកៀកៗគ្នា ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់អាចរកត្រី បានគ្រប់គ្នា ដែលជា ប្រភពអាហារនិងសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ទោះជាយ៉ាងណាទំហំក្រឡា និងប្រវែង របាំងសាច់អួនតែងតែត្រូវបានត្រួតពិនិត្យជារឿយជាបន្តបន្ទាប់។

ទោះបីយ៉ាងណាឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថា”សម្រាប់ឧបករណ៍ដែលគេប្រើប្រាស់នេះមិនខុសច្បាប់ទេ តែបើគេប្រក្រឡាតូចវាប្រែទៅជាខុសច្បាប់វិញ”។

ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម ឃឹម ហ្វីណង់បានធ្វើការពន្យល់ដែរថាប្រជាសហគមន៍នៅតំបន់នេះបានពឹងផ្អែកទាំងស្រុងទៅលើការនេសាទត្រី ហេតុនេះបើសិនជាច្បាប់យើងតឹងរឹងខ្លាំងពេករហូតពួកគាត់មិនអាចនេសាទបាន សំណួរយើងចោទសួរថាគាត់មានអ្វីសម្រាប់ដោះស្រាយជីវភាពគ្រួសារ។ហេតុនេះយើងបានកែសម្រួលមួយចំនួនដោយការកែសម្រួលនេះយើងបានផ្សព្វផ្សាយបណ្តោះអាសន្ន ។ ក្នុងន័យនេះខ្ញុំចង់បញ្ជាក់ថាត្រង់ចំណុចខ្លះច្បាប់របស់យើងក៏ ជាច្បាប់រស់ មិនមែនតឹងដល់ថ្នាក់មិនខ្វល់ ជីវភាពរបស់បងប្អូននោះឡើយ ។

ដោយឡែកកញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានថ្លែងបញ្ជាក់ដែរថាប្រជានេសាទបាននិយមប្រើប្រាស់នូវឧបករណ៍មួយនេះចាប់តាំងតែពីឆ្នាំ ២០១០មក សម្រាប់ការប្រើប្រាស់ឧបករណ៍នេសាទមួយនេះគឺ លើផ្ទៃទន្លេសាបមិនមានដាក់តែនៅតែតំបន់ក្រឡុកបាយក្អែក នៃតំបន់ផាត់សណ្តាយ ខេត្តកំពង់ធំនោះទេ ឧបករណ៍នេសាទនេះ ក៏មានដាក់នៅតំប់ផ្សេងៗទៀតផងដែរ ដែលសរុប នៅទូទាំងផ្ទៃទន្លេសាបមានប្រើប្រាស់ឧបករណ៍របាំងសាច់អួននេះចំនួន ប្រមាណ ៣ ៥០០ ។ ក្រៅពីនោះយើងក៏មានឈ្មោះ និងទីតាំងអ្នកប្រកបរបរនេសាទឧបករណ៍ប្រភេទនេះ ។ នៅពេលយើងបើកផែនទីដែលយើងមានហ្នឹងពោលគឺអ្វីដែលយើងចងក្របានគឺបបើចង់ដឹងរបាំងក្រឡាអូននេះស្ថិតនៅទីតាំងណា ប្រវែងប៉ុនណា ម្ចាស់ទីតាំងជានរណា យើងមានទិន្នន័យទាំងអស់ ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក សួង ពិសិដ្ឋ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner