ផលិតកម្មនៅរោងចក្រជប៉ុនធ្លាក់ចុះយ៉ាងខ្លាំង

ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញ នៅថ្ងៃព្រហស្បតិ៍នេះថា ផលិតកម្មឧស្សាហកម្មសរុប របស់ប្រទេសជប៉ុន កាលពីខែមករា បានធ្លាក់ចុះ 7.5% ដែលជាការធ្លាក់ចុះច្រើនបំផុត មិនធ្លាប់មាន ចាប់តាំងពីជំងឺរាតត្បាត Covid-19 ។

ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ការធ្លាក់ចុះបែបនេះបានបន្ថែមភាពអាប់អួរសម្រាប់ប្រទេសមានសេដ្ឋកិច្ចខ្លាំងបំផុតលំដាប់ ៤ របស់ពិភពលោកមួយនេះឲ្យកាន់តែយ៉ាប់យឺនខ្លាំង។

លោក Stefan Angrick សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Moody’s Analytics បាននិយាយថា ខែមករា គឺជាខែដ៏លំបាកមួយដោយក្នុងនោះ រួមទាំង បញ្ហាគ្រោះរញ្ជួយដី ដែលបានវាយប្រហារភាគពាយព្យនៃកោះសំខាន់របស់ជប៉ុន នៅថ្ងៃចូលឆ្នាំថ្មី ផងដែរ។ ហើយនៅមុនកើតរឿងនេះ កាលពីចុងខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនផលិតរថយន្តជប៉ុនធំមួយបានប្រកាសផ្អាកការផលិត នៅក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។

អ្នកឯកទេសរថយន្តធុនតូច Daihatsu ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota បានផ្អាកការផលិតក្នុងស្រុករបស់ខ្លួន អស់ជាច្រើនសប្តាហ៍ ចាប់ពីចុងខែធ្នូ ជុំវិញរឿងអាស្រូវ នៃការសាកល្បងបច្ចេកទេសសុវត្ថិភាព ដែលគួរឱ្យអាម៉ាស់មួយ។

ជប៉ុនកំពុងចំណាយប្រាក់ចំនួន ១.៧ ពាន់លានដុល្លារ លើការស្តារឡើងវិញ នៅតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីកម្រិត កាលពីដើមខែមករា ដែលបានសម្លាប់មនុស្ស ២៤១ នាក់ និងបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃតំបន់ Ishikawa៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner