អភិបាលរងខេត្តស្វាយរៀងណែនាំ នាយទាហាន និងពលទាហានទាំងអស់ត្រូវគោរព និង អនុវត្តឲ្យបានម៉ឹងម៉ាត់ ទៅតាមបទបញ្ជា និងគោលនយោបាយរបស់កងយោធពល ខេមរ ភូ មិន្ទ

(ស្វាយរៀង)៖ លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង បានថ្លែងណែនាំដល់ នាយទាហាន និងពលទាហានទាំងអស់ត្រូវគោរព និងអនុវត្តឲ្យបានម៉ឹងម៉ាត់ ទៅតាម បទបញ្ជា និងគោលនយោបាយរបស់កងយោធពលខេមរភូមិន្ទ ជាពិសេស អនុវត្តឲ្យ បានត្រឹមត្រូវ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែក ធ្វើឲ្យភូមិ ឃុំមានសុវត្ថិភាពឲ្យបានល្អ។

ការថ្លែងបែបនេះ របស់លោកអភិបាលរងខេត្តស្វាយរៀង ខណៈដែលលោកតំណាង ឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ចើញបិទវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព លំហាត់របៀប យុទ្ធវិធី បច្ចេកទេស អាវុធថ្មើជើង និងអប់រំចិត្តសាស្ត្រដល់នាយទាហាន នាយទាហានរង និងពលទាហានតំបន់ប្រតិបត្តិការសឹករងស្វាយរៀងនៅថ្ងៃទី១ ខែមីនាឆ្នាំ២០២៤។

លោកអភិបាលរងខេត្តបានថ្លែងទៀតថា ក្នុងនាម ឯកឧត្តមអភិបាលខេត្តសូមចូលរួម អបអរសាទរ ចំពោះ សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺននូវថ្ងៃនេះ ដែលជា មោទនភាពមួយជម្រុញឲ្យយោធិននៅគ្រប់កងឯកភាពទាំងអស់ បានខិតខំ ប្រឹងប្រែង ទៅលើចំណេះ ជំនាញ សមត្ថភាព ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងនាម ជា យោធាការសុខសន្តិភាពជូនប្រជាពលរដ្ឋ។

លោកបានថ្លែងការកោតសរសើរ ដល់យោធិនទាំងអស់ ដែលគោរពវិន័យបានល្អ ក្នុងពេល ហ្វឹកហ្វឺន ដោយសិក្ខាកាមមួយភាគធំបានក្លាយខ្លួនជាយោធិនគំរូ និងសូមជំរុញ ដល់គ្រប់ កងឯកភាពចំណុះ អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបន្តខិតខំពង្រឹងកិច្ចទំនាក់ ទំនងល្អ ជាមួយប្រទេសជាប់ព្រំដែន ហើយសហការគ្នាឲ្យបានស្អិតរមួត ជាពិសេស កងទ័ព ដែលមានទីតាំងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែន នានា ដូចជាការជួញដូរគ្រឿងញៀន ការជួយដូរមនុស្សជាដើម គឺត្រូវរួមគ្នាដោះស្រាយ រាល់ បាតុភាព ដែលកើតមានឡើងដោយសន្តិវិធី៕

នុត នាង

ads banner