ជនសង្ស័យ ៤៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៣ករណី ថ្ងៃទី១ ខែមីនា
អត្ថបទដោយ៖
ឈឹម សុផល
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៤៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៣ករណី ទូទាំងប្រទេស នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។
ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៣នាក់ ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ២៩នាក់ស្រី ០នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១២នាក់
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០១ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១៣៣,៥៨ក្រាម។
កេតាមីន(Ke) ស្មើ ៧១៦,៣៩ក្រាម។
អុិចស្តាសុី(mdma) ស្មើ ៥៨២,៦៥ក្រាម។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។