ក្រសួងកសិកម្មជូនដំណឹងពីជនអនាមិកបង្កើតគណនីក្លែងក្លាយដោយប្រើឈ្មោះរដ្ឋមន្រ្តី ឌិត ទីណា

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃនេះបានជូន ព័ត៌មានថា ថ្មីៗនេះមានជនអនាមិកបានបង្កើតគណនីនៅលើ បណ្ដាញ ទំនាក់ទំនង តេឡេក្រាម (Telegram )ដោយប្រើឈ្មោះឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ដោយភ្ជាប់មកជាមួយនូវគណនីក្លែងបន្លំនេះ ក្រសួងបានបញ្ជាក់ទៀត ថា គណនីនេះ ជាគណនីក្លែងក្លាយ។ក្រសួងក៏បាន ប្រកាស ឱ្យ សាធារណជនទាំងអស់បង្កើនការប្រុងប្រយ័ត្នប្រសិនបើមានការទាក់ទងណាមួយពីគណនីនេះទៅកាន់អស់លោកអ្នក។

ក្រសួងក៏បានព្រមានផងដែរដល់ជនក្លែងបន្លំថា អ្នកដែលបង្កើត គណនីក្លែងក្លាយ ដើម្បីបំភ្លៃ បំភាន់ ឬបោកប្រាស់សាធារណជន ដោយប្រើប្រាស់ឈ្មោះឯកឧត្តមរដ្ឋមន្ត្រី ក្រសួងស្នើឱ្យបញ្ឈប់ជាបន្ទាន់ និងជាដាច់ខាត។ ក្រសួងរក្សាសិទ្ធិក្នុងការចាត់វិ ធានការតាម ផ្លូវច្បាប់ ចំពោះអ្នកបង្កើតគណនីក្លែងក្លាយទាំងអស់នេះ៕
ដោយ៖ដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner