ក្មេងៗចូលចិត្តបាល់ទាត់ជាង ៦០០នាក់ត្រូវបានផ្តល់ឱកាសចូលរួមប្រកួតបាល់ទាត់Thompson Memorial – ISF

(ភ្នំពេញ)៖ អង្គការផ្កាយសមុទ្រកម្ពុជា បានរៀបចំការប្រកួតបាល់ទាត់មួយ ដែលមានឈ្មោះថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial – ISF ប្រចាំឆ្នាំរបស់ខ្លួន ជាការរំដល់វិញ្ញាខណ្ឌលោក Ian Thompson គឺជាអ្នក គាំទ្រវិស័យកីឡាដ៏មោះមុតម្នាក់ និងតែងតែគាំទ្រដល់ការងាររបស់អង្គការផ្កាយសមុទ្រក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈឱកាសប្រកបដោយសមធម៌ ដើម្បីទទួលបានការអប់រំ សេវាថែទាំសុខភាព និងកីឡាជាដើម ។

លោក Alistair ជាកូនប្រុស បានមានប្រសាសន៍ថា គិតមកដល់ឆ្នាំ២០២៤នេះ គឺជាឆ្នាំទីដប់ហើយ ដែលមូលនិធិ Ian Thompson បានសហការជាមួយអង្គការផ្កាយសមុទ្របង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial – ISFនៅលើទឹកដីប្រទេសកម្ពុជា ជាការរំលឹកទៅកាន់ដួងវិញ្ញាណ្ណខ័ណ្ឌឪពុករបស់លោក ដែលជាអ្នកចូលចិត្តកីឡា និងសកម្មភាពសប្បុរសធម៍។

លោក អះអាងទៀតថា មូលហេតុដែលលោក តែងតែសហការគាំទ្រអង្គការផ្កាយសមុទ្ររៀបចំព្រឹត្តិការណ៍បាល់ទាត់នេះជារៀងរាល់ឆ្នាំ ព្រោះថា អង្គការផ្កាយសមុទ្រគឺជាអង្គការមួយដែលជួយដល់ការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ។

លោកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្របានថ្លែងថា កិច្ចសហការគាំទ្រនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលជាផ្នែកមួយក្នុងការជួយជំរុញឲ្យអង្គការមានលទ្ធភាពរៀបចំបាល់ទាល់ជូនកុមារាសប្បាយរីករាយជារៀងរាល់ឆ្នាំ ។

លោក ស្រីបន្ថែមថា ព្រឹត្តិការណ៍នេះជានិច្ចកាល គឺជាការរំលេចឲ្យឃើញពីភាពរីកចម្រើនយ៉ាងសំខាន់ប្រចាំឆ្នាំរបស់កុមារទាំងនេះ ដែលស្ទើរតែ មិនទទួលបានឳកាសចូលរួមក្នុងប្រកួតប្រជែងក្នុងកីឡា និងបង្ហាញទេពកោសល្យរបស់ពួកក្នុងការធ្វើការងារជាក្រុម ទឹក ចិត្តស្រឡាញ់កីឡា និងការសហការគ្នាលើទីលានជាដើម ។ តាមរយៈការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បែបនេះ ពួកគេនឹង រៀនសូត្រនូវជំនាញសំខាន់ៗ ដូចជា ការប្តេជ្ញាចិត្តជាកម្លាំងចលករដ៏សំខាន់ឆ្ពោះទៅរកភាពជោគជ័យ និងភាពតស៊ូធន់ទ្រាំ នៅពេលដែលពួកគេចាញ់ក្នុងការប្រកួតទៀតផង ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ប្រចាំឆ្នាំមួយនេះបានប្រមូលផ្តុំកីឡាករចំនួន ៦១២ នាក់ មកពី ៥១ក្រុម ធ្វើដំណើរមកពីខេត្តក្រុងចំនួន៩ ក្នុងចំនោម២៥ខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជាចូលរួមប្រកួតទៅតាមប្រភេទអាយុ ខុសៗគ្នាដូចជា៖ កីឡាករអាយុក្រោម ១៦ឆ្នាំ, អាយុក្រោម ១៤ឆ្នាំ និងអាយុក្រោម ១០ឆ្នាំជាដើម ៕

រូបភាព ជីម ភារ៉ា
អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner