ឱសថស្ថានធំបំផុតនៅសហរដ្ឋអាមេរិក ចាប់ផ្តើមចែកចាយថ្នាំរំលូតកូន

វ៉ាស៊ីនតោន៖ ខ្សែសង្វាក់ឱសថស្ថានធំជាងគេចំនួនពីររបស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ពួកគេនឹងចាប់ផ្តើមចែកចាយថ្នាំរំលូតកូនតាមវេជ្ជបញ្ជានៅតាមបណ្តារដ្ឋមួយចំនួន ដែលច្បាប់អនុញ្ញាត។

ដំណឹងនេះ បានទទួលការសាទរពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលការពារសិទ្ធិបន្តពូជ ជាផ្នែកសំខាន់នៃយុទ្ធនាការបោះឆ្នោតសម្រាប់អាណត្តិថ្មីរបស់គាត់ ប្រឆាំងនឹងបេក្ខជនមកពីគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ។ អ្នកនាំពាក្យឱសថស្ថាន CVS និយាយថា យើងនឹងចាប់ផ្តើមចែកចាយថ្នាំ mifepristone ដែលជាថ្នាំរំលូតកូននៅរដ្ឋ Massachusetts និង Rhode Island នៅប៉ុន្មានសប្តាហ៍ខាងមុខ ហើយនឹងពង្រីកបន្ថែមទៅកាន់រដ្ឋ ដែលច្បាប់អនុញ្ញាតជាជំហានៗ។

ឱសថស្ថានអាមេរិកនេះ បានបង្ហោះសារនៅលើគេហទំព័ររបស់ខ្លួនថា ឱសថស្ថាន Walgreens ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមចែកចាយថ្នាំរំលូតកូនក្នុងរយៈពេលមួយសប្តាហ៍ នៅក្នុងទីក្រុង New York, Pennsylvania, Massachusetts, California និង Illinois។ ប៉ុន្តែដើម្បីការពារផលប្រយោជន៍ដល់ឱសថការី និងសុវត្ថិភាពអ្នកជំងឺ យើងនឹងមិនបញ្ចេញចំនួនទីតាំងនៅក្នុងរដ្ឋនីមួយៗ ឬក៏កំណត់អត្តសញ្ញាណឱសថស្ថានដែលកំពុងចែកចាយនោះទេ។

សូមបញ្ជាក់ថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុញ្ញាតឱ្យឱសថស្ថានចែកចាយថ្នាំរំលូតកូន mifepristone ចាប់តាំងពីខែមករា ឆ្នាំ២០២៣មកម្ល៉េះ ប៉ុន្តែការប្រកាសឱ្យចែកចាយនៅតាមបណ្តារដ្ឋផ្សេងៗជាផ្លូវការ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ត្រូវបានគេចាត់ទុកថា ជាដំណើរការចេញវិញ្ញាបនប័ត្រដ៏យូរបំផុតមួយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner