អ៊ុយក្រែនទទូចសុំប្រព័ន្ធការពារដែនអាកាសបន្ថែមពីលោកខាងលិច

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃសៅរ៍ បានជំរុញឱ្យប្រទេសសម្ព័ន្ធមិត្តលោកខាងលិច ផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ខណៈដែលរលកនៃការវាយប្រហារដោយមីស៊ីល យន្តហោះដ្រូន និងកាំភ្លើងធំរបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់។

លោក ហ្សេលេនស្គី បានបង្ហោះសារនៅលើបណ្តាញសង្គមថា រុស្ស៊ីបន្តវាយប្រហារជនស៊ីវិល ដូច្នេះយើងត្រូវការប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតពីដៃគូរបស់យើង។ យើងត្រូវពង្រឹងខែលការពារដែនអាកាសអ៊ុយក្រែន ដើម្បីពង្រឹងការការពារប្រជាជនរបស់យើងពីអំពើភេរវកម្មរបស់រុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ទៀតថា មានប្រព័ន្ធការពារដែនអាកាសកាន់តែច្រើន និងគ្រាប់មីស៊ីលកាន់តែជាច្រើនសម្រាប់ប្រព័ន្ធការពារដែនអាកាស មានន័យស្មើនឹងអាចជួយសង្គ្រោះជីវិតមនុស្សបានកាន់តែច្រើន។
បច្ចុប្បន្នអ៊ុយក្រែនកំពុងដើរថយក្រោយក្នុងសង្រ្គាមរយៈពេលជាងពីរឆ្នាំមកនេះ ខណៈដែលកញ្ចប់ជំនួយដ៏សំខាន់ទំហំ ៦០ពាន់លានដុល្លារកំពុងជាប់គាំងនៅក្នុងសភាអាមេរិក។

ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៉ី ព្រឹទ្ធសភាអាមេរិកបានអនុម័តកញ្ចប់ជំនួយជាង ១១០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ប៉ុន្តែមិនមានការអនុម័តជំនួយថ្មីណាមួយទេ ចាប់តាំងពីគណបក្សសាធារណរដ្ឋ បានកាន់កាប់សភាតំណាងរាស្រ្តនៅក្នុងខែមករា ឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner