គ្រួសារសពអតីតយុទ្ធជនពិការ បានទទួលប្រាក់ឧបត្ថម្ភថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហារ ពីសម្តេចបឋវធិបតី ហ៊ុន ម៉ាណែត

ខេត្តកំពង់ធំ៖ គ្រួសារសពអតីតយុទ្ធជនពិការ បានទទួលថវិកាបេឡាមរណសង្គ្រោះ ៤លានរៀល និងអំណោយស្បៀងអាហារពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយះឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន ស្រុក កំពង់ស្វាយ រួមមានអង្ករ២បេ មីជាតិ២កេស ត្រីខកំប៉ុង២យួរ និងទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ សម្រាប់សម្រួលដល់ការធ្វើបុណ្យសពបងប្អូនអតីតយុទ្ធជន នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា គ្រួសារសពអតីតយុទ្ធជនពិការឈ្មោះ រស់ ស្រី ឋានន្តរសក្ដិពលបាលឯក អាយុ៥៦ ឆ្នាំអតីតនៅអង្គភាពវរសេនាតូចលេខ៦ ខេត្តកំពង់ធំ ទទួល មរណភាពដោយរោគាពាធ នៅភូមិបិណ្តីយ៍ ឃុំព្រៃគុយ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី ព្រមទាំង ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គ លេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានបន្តការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើង មានដូចជា ការបែង ចែក ដីធ្លី ការសាងសង់ផ្ទះសម្បែងជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខា ត ពិតប្រាកដ និងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ហើយនៅពេលដែលអតីត យុទ្ធជន យើងទទួលមរណភាព ក្រុមគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន ៤.០០០.០០០រៀលជួយសម្រួលដល់ការធ្វើបុណ្យផងដែរ ៕

ដោយ ៖ ប៊ុន រដ្ឋា

ads banner