ក្រុម Huthis វាយប្រហារមីស៊ីលជាថ្មី នៅសមុទ្រក្រហម

បរទេស៖ ក្រុមហ៊ុនសន្តិសុខដែនសមុទ្រ Ambrey បាននិយាយ កាលពីថ្ងៃចន្ទថា កប៉ាល់ដែលមានទង់ជាតិលីបេរីយ៉ាមួយគ្រឿងត្រូវបានវាយប្រហារ ហើយ កប៉ាល់នេះត្រូវបានចុះបញ្ជីថា ពាក់ព័ន្ធជាមួយអ៊ីស្រាអែល។ ភ្លាមៗ ក្រោយកើតហេតុ ក្រុមឧទ្ទាមហ៊ូធី នៅប្រទេសយេម៉ែន បានប្រកាសថា ខ្លួនជាអ្នកវាយប្រហារនាវាមួយគ្រឿងនេះ។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មក ពួកឧទ្ទាម ហ៊ូធី ដែលគេជឿថា គាំទ្រដោយប្រទេសអ៊ីរ៉ង់ បានវាយប្រហារ ដោយបាញ់យន្តហោះគ្មានមនុស្សបើក និងមីស៊ីល ទៅកាន់កប៉ាល់ជាច្រើនគ្រឿង នៅក្នុងតំបន់សមុទ្រក្រហម ដែលផ្លូវដឹកជញ្ជូនដ៏សំខាន់ សម្រាប់ពាណិជ្ជកម្មពិភពលោក ។ គេអះអាងថា ការធ្វើបែបនេះ គឺដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ជាទីដែលអ៊ីស្រាអែលកំពុងប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាស។

ក្រុមហ៊ុនសន្តិសុខដែនសមុទ្រ អាំប្រេ (Ambrey) បាននិយាយថា កប៉ាល់ផ្ទុកកុងតឺន័រ មួយគ្រឿងនេះត្រូវបានចុះបញ្ជីថា ដំណើរការដោយក្រុមហ៊ុនអ៊ីស្រាអែល ZIM ។ ក្រុមហ៊ុនបានបន្តថា កប៉ាល់នេះត្រូវបានវាយប្រហារ នៅចម្ងាយ ១៦៣គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃឈូងសមុទ្រ Aden ប្រទេសយេម៉ែន ហើយនាវានេះកំពុងធ្វើដំណើរចាកចេញពីប្រទេសសិង្ហបុរី ទៅកាន់ប្រទេស ជីបូទី (Djibouti)។

យ៉ាងណាមិញ មិនមានព័ត៌មានបញ្ជាក់ថា កប៉ាល់នេះត្រូវបានវាយប្រហារចំគោលដៅ ឬ ខូចខាតធ្ងន់ធ្ងរយ៉ាងណានោះទេ គ្រាន់តែប្រាប់ថា មានចេញសញ្ញាអាសន្ន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner