ក្រុមការងារអបអរសាទរទិវាអន្តរជាតិនារី ៨ មីនានៅសង្កាត់ស្វាយតឿ

ស្វាយរៀង៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង និងជាអនុ ប្រធានក្រុមការងាររាជរដ្ឋាភិបាលនៅរសៀ ល ថ្ងៃទី៥ ខែមីនា បាន អញ្ជើញ ចូលរួម ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល” នៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

ក្នុងឱកាសនេះ លោក សរ សុដានី បាននាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍,លោកជំទាវ ភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ខេត្ត ស្វាយរៀង លោក លោកស្រីក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង ស្វាយរៀងនិងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយ រៀង

លោកបានបន្តថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ នៃរដ្ឋសភា បាននិង កំពុងខិតខំប្រឹងប្រែងដាក់ចេញនូវគោលនយោបាយនិងវិធាន ការចាំ បាច់ដើម្បីបណ្តុះបណ្តាលនិងកសាងមូលធនមនុស្សលើវិស័យឌីជីថល ។ក្នុងនោះ មាតា បិតា អាណាព្យាបាលជាតួអង្គដ៏ សំខាន់ដើម្បី ចូលរួម ចំណែកក្នុងការតម្រង់ទិសកូនចៅ ជាពិសេសស្រ្តីនិងក្មេងស្រី ឱ្យចាប់ យកជំនាញបច្ចេកវិទ្យាឌីជីថលដើម្បី ឆ្លើយតប នឹងតម្រូវការទីផ្សារ ការងារនិងសង្គមជាតិ៕
ដោយ៖នុត នាង

ads banner