អតីត CEO របស់ Twitter ប្តឹង Elon Musk ក្រោយការបណ្តេញចេញ

អតីតនាយកប្រតិបត្តិ CEO របស់ក្រុមហ៊ុនបណ្តាញសង្គម Twitter ដែលក្រោយមក ប្តូរឈ្មោះមកជា X បានប្តឹងប្រឆាំងនឹងលោកមហាសេដ្ឋី Elon Musk ចំពោះការមិនបានបង់ប្រាក់អត្ថប្រយោជន៍ ១៣០លានដុល្លារអាមេរិក ចាប់តាំងពីលោកបានចូលទៅកាន់កាប់ Twitter ហើយថែមទាំងបណ្តេញអតីត CEO ចេញពីតំណែង ទៀតផង។

ក្នុងពាក្យបណ្តឹងដែលត្រូវបានបញ្ជូន ទៅកាន់តុលាការសហព័ន្ធ ក្នុងរដ្ឋ California កាលពីចន្ទ ដើមបណ្តឹង រួមមានដូចជា គឺលោក Parag Agrawal អតីតនាយកប្រតិបត្តិ Twitter ដែលទាមទារប្រាក់អត្ថប្រយោជន៍ជាង ៥៧ លានដុល្លារ។ រីឯ ដើមបណ្តឹងមួយរូបទៀត ក៏ជាអតីតនាយប្រតិបត្តិដែរ គឺលោក Ned Segal។ លោកទាមទារប្រាក់អត្ថប្រយោជន៍ជាង ៤៤ លានដុល្លារ។ ក្រៅពីនេះ ក៏មានដើមបណ្តឹងមួយរូបទៀត ជាអតីតប្រធានផ្នែកច្បាប់របស់ Twitter និងទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុន។

ក្នុងពាក្យបណ្តឹងរៀបរាប់ថា លោក Musk បានខកខានក្នុងការបង់ប្រាក់ទាំងនេះ បន្ទាប់ពីចូលទៅកាន់កាប់ក្រុមហ៊ុនមួយនេះ។ ពួកគេអះអាងថា លោក Musk គិតថា ច្បាប់មិនអាចធ្វើអីលោកបានទេ ព្រោះលោកមានលុយ មានអំណាច លើអ្នកដែលមិនពេញចិត្តលើរូបលោក។ ពាក្យបណ្តឹងក៏បានរៀបរាប់ដែរថា ក្រុមហ៊ុន X ក៏កំពុងប្រឈមមុខនឹងបណ្តឹង «គួរឱ្យភ្ញាក់ផ្អើល» ជុំវិញរឿងមិនបង់ប្រាក់អត្ថប្រយោជន៍ ស្រដៀងគ្នានេះ ផ្សេងៗទៀតផងដែរ។

គួរបញ្ជាក់ថា លោក Musk បានបញ្ឈប់ CEO ទាំងពីរ ពីមុខតំណែង កាលពីចុងខែតុលា ឆ្នាំ២០២២ បន្ទាប់ពីលោកចូលទៅកាន់កាប់ Twitter។ យ៉ាងណាមិញ ជុំវិញការប្តឹងនេះ មិនទាន់មានការឆ្លើយតបពីខាងលើ Musk ឬ ក្រុមហ៊ុន X នៅឡើយទេ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner