ប្រទះឃើញពងកន្ធាយក្បាលកង្កែបដែលជាសត្វដ៏កម្របំផុត ចំនួន ៥៥គ្រាប់ នៅស្រុកសៀមបូកខេត្តស្ទឹងត្រែង

(ភ្នំពេញ)៖ ប្រជានេសាទរស់នៅ ស្រុកសៀមបូក បានប្រទះឃើញពងកន្ធាយក្បាលកង្កែប ដែល ជា សត្វ ដ៏កម្របំផុតនៅព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែងកាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។ បច្ចុប្បន្នពងកន្ធាយក្បាលកង្កែបទាំងអស់នេះត្រូវបានយកទៅរក្សា និងភ្ញាស់ នៅកន្លែងសុវត្ថិភាព។

យោងតាមខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឱ្យដឹងថាសម្បុកពងកន្ធាយក្បាលកង្កែប នេះ គឺត្រូវបានប្រជានេសាទរស់នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានឃើញ និងបានរាយការណ៍ទៅឆ្មាំទន្លេ និងសហគមន៍នេសាទកោះជ្រឹម ក្រោយ បាន ប្រទះឃើញកាលពីយប់ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៤។

ប្រភពខាងលើ បានបញ្ជាក់បន្ថែមថា ក្រោយពីរកឃើញពងសត្វដ៏កម្រនេះគេបានឱ្យក្រុម កម្លាំងឆ្មាំទន្លេ និងសហគមន៍នេសាទ កោះជ្រឹម-ត្បូងខ្លា និងអ្នកភ្ញាស់ពង-ការពារសំបុក កន្ធាយ ក្បាលកង្កែប បាននាំគ្នាទៅប្រមូលយកពងកន្ធាយក្បាលកង្កែបទាំងចំនួន ៥៥គ្រាប់ ដើម្បីយកទៅការពារ និងភ្ញាស់ នៅកន្លែងសុវត្ថិភាពរួចរាល់ផងដែរ។

គួរបញ្ជាក់ថាកន្ធាយក្បាលកង្កែបគឺជាពូជអម្បូរសត្វអណ្តើក ប៉ុន្តែមិនយឺតដូចអណ្តើក នោះ ទេ វាអាចវាយប្រហារចំណីលឿនជាងពស់វែកចឹកទៅទៀត។ សត្វកន្ធាយ នេះគឺត្រូវបាន ចាត់ បញ្ចូលជាសត្វកម្រក្នុងបញ្ជីជិតផុតពូជរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ(IUCN)។ តាមការស្រាវជ្រាវផ្លូវការរបស់IUCN កន្ធាយក្បាលកង្កែបមាននៅ ប្រទេសកម្ពុជា ច្រើនជាងគេបំផុត ហើយពួកវារស់នៅតាមបណ្តោយទន្លេរមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះ ប៉ុន្តែវាក៏មាននៅប្រទេសអាស៊ីមួយចំនួនផងដែរ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner