ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ករណីពលរដ្ឋខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ

ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិ បត្តិ ការអន្តរជាតិកម្ពុជានៅថ្ងៃពុធទី៦ ខែមីនា ឆ្នាំ២០២៤ សូម ជូនព័ត៌មាន ថា ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ប្រទេសថៃ បានទទួលព័ត៌ មាន ពីអាជ្ញាធរមានសមត្ថកិច្ច របស់ថៃ នៅស្រុកណាឌី ខេត្តប្រាជីនបុរីថា កាលពីថ្ងៃទី៣  ខែមីនា មានពលករខ្មែរចំនួន២០នាក់ និងកុមារចំនួន ៥ នាក់ បានជួប គ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរ ពីកន្លែង ស្នាក់នៅ ស្ថិតក្នុងភូមិខ្លងម៉ាហ្វៃ ដើម្បីទៅធ្វើការនៅ ស្រុកណាឌី ខេត្ត ប្រាជីនបុរីប្រទេសថៃ។

គ្រោះថ្នាក់នេះ បានបណ្តាលឱ្យពលករខ្មែររងរបួសធ្ងន់ចំនួន២នាក់ និងស្រាលចំនួន២៣នាក់។ ក្រោយពេលកើតហេតុ ពលករខ្មែរ ចំនួន២នាក់ ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់បញ្ជូន ទៅមន្ទីរពេទ្យស្រុកកាប៊ិនបុរី ខេត្តប្រាជីនបុរី។

ចំណែកអ្នករងរបួសស្រាល ក្រោយពីត្រូវបានសង្រ្គោះបឋមរួចហើយ ត្រូវបានថៅកែថៃទទួលយកទៅកន្លែងស្នាក់នៅវិញ។ ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្ត ស្រះកែវក៏បានបញ្ជាក់ថា រាល់ការ ចំណាយផ្សេងៗក្នុងការព្យាបាលរបួសត្រូវបានថៅកែជនជាតិថៃទទួល បន្ទុកទាំងអស់ ៕

ដោយ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner