ពេញ វ៉ាន់ថង ជួបកីឡាករបរទេសក្នុងថ្ងៃបុណ្យទន្លេនៅសៀមរាប ជាឱកាសបង្ហាញសមត្ថភាពទៅកាន់អ្នកគាំទ្រ

(ខេត្តសៀមរាប)៖ កីឡាករ ពេញ វ៉ាន់ថង គឺជាសមាសភាពកីឡាករប្រដាល់សកលរបស់កម្ពុជាដែលមានភាពលេចធ្លោជាងគេ ក្នុងអាជីពកីឡាប្រដាល់សកល ដែលគ្រូបង្វឹកមើលឃើញ ។ កីឡាកររូបនេះ នឹងត្រូវជួបជើងខ្លាំងបរទេស TONY LAFFERTY ក្នុងកម្មវិធីប្រដាល់ប្រដាល់សកលអាជីពអន្តរជាតិ “Angkor International Fight Night” នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ។

ពេញ វ៉ាន់ថង បានអះអាងថា ក្នុងជំនួប ប៉ះជើងខ្លាំងអន្តរជាតិលើដំបូងលើទឹកដីកម្ពុជា ដែលជាការប្រកួតប្រដាល់អាជីពនេះ រូបគេនឹងប្រឹងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីនាំយកជ័យជំនះជូនកម្ពុជា ព្រោះនេះជាឱកាសបង្ហាញសមត្ថភាព និងទាក់ទាញប្រជាប្រិយភាពអ្នកគាំទ្រប្រដាល់សកលឡើងវិញនៅកម្ពុជា។ជាមួយគ្នានោះ កីឡាករ ពេញ វ៉ាន់ថង ក៏បានអំពាវនាវទៅកាន់អ្នកគាំទ្រ ក៏ដូចជាក្រុមហ៊ុនធំៗនៅកម្ពុជា គួរតែងាក់មកគាំទ្រឧបត្ថម្ភកីឡាប្រដាល់សកលដោយបង្កើតឲ្យមានការប្រកួតដូចប្រដាល់គុនខ្មែរដែរ។ ព្រោះនេះ ជាការលើកទឹកចិត្តឲ្យពួកគាត់ជាកីឡាករកីឡាការិនីមានកម្លាំងចិត្តហ្វឹកហាត់ និងបានពង្រឹងអភិវឌ្ឍន៍សមត្ថភាពត្រៀមប្រជែងដណ្តើមមេដាយជូនជាតិក្នុងព្រឹត្តិការណ៍ធំនៅក្រៅប្រទេស។

ដោយឡែក លោក ជ័យ ណារ៉ា ដែលជាគ្រូបង្វឹក ក៏បានបង្ហាញនូវមោទនៈភាព និងភាពជឿជាក់ខ្ពស់ លើកីឡាករ ពេញ វ៉ាន់ថង ដ្បិតលោកជាគ្រូបង្វឹកមើលឃើញថា កីឡាកររូបនេះ មានទេពកោសល្យអាចដណ្តើមជ័យជំនះជូនជាតិបាន។

សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាសហការជាមួយក្លិប Dwyer’s របស់អូស្ត្រាលី រៀបចំកម្មវិធី ប្រកួត ប្រដាល់សកលអាជីពអន្តរជាតិ “Angkor International Fight Night” នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ជាលើកដំបូង ដែលមាន ៦គូ មកពី ៤ប្រទេស ហើយទិសដៅសំខាន់របស់សហព័ន្ធ គឺអភិវឌ្ឍធនធានកីឡាករប្រដាល់សកលអាជីពនៅក្នុងប្រទេស ឈានឆ្ពោះទៅចូលរួមការប្រកួត ប្រដាល់សកលអាជីព លក្ខណៈអន្តរជាតិ នាពេលអនាគត៕

រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner